Thursday, April 27, 2017

លោក សៅ ប្រសិដ្ឋ ប្រធាន​គណៈកម្មាធិការអនុសាខា បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​និងនាំយក​អំណោយមនុស្សធម៌ ចែក​ជូន​​គ្រួ​សារ​​ក្រីក្រមានជំងឺប្រចាំកាយ

កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៧ អនុ​សាខា​កាក​បាទ​ក្រហមកម្ពុជា ស្រុកពាមជរ ដឹកនាំដោយ លោក សៅ ប្រសិដ្ឋ ប្រធាន​គណៈកម្មាធិការអនុសាខា និងសហការី បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ចែកជូន​គ្រួ​សារ​​ក្រីក្រមានជំងឺប្រចាំកាយ ឈ្មោះ សួន រិទ្ធ មាន​ប្រពន្ធ​ឈ្មោះ ដាំ ម៉ច បច្ចុប្បន្ន រស់នៅភូមិ ពោធិ៍ខ្ពស់ ឃុំឫស្សី ស្រុក​ពាមជរ ខេត្តព្រៃវែង។
លោកប្រធានអនុសាខា បាននាំយកនូវ​ប្រសាសន៍ផ្តាំផ្ញើ​សាក​សួរសុខទុក្ខ ពីសំណាក់ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង លោក ជា សុមេធី ប្រធាន​គណៈ​កម្មាធិការសាខា ដែលតែងយកចិត្តទុក្ខដាក់គិតគូរអំពី សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ពោល​ទី​ណាមានទុក្ខទីនោះមានកាកបាទក្រហមកម្ពុជា។
អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម ទឹកត្រី​១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស្ករស​១​គីឡូក្រាម ទឹកសុទ្ធ ២យួរ ត្រីខ ១យួរ ទឹកដោះគោឆៅ ១ឡូ មី ១កេះ និងថវិកា ចំនួន ១០០,០០០រៀល។
ក្នុងឱកាស​នោះ​សប្បុរស បានជួយ ឧបត្ថម្ភ​ថវិកា ចំនួន ៣០០,០០០ រៀល ដើម្បីចូល​រួមជួយ​សាង​សង់​ជម្រកស្នាក់នៅ​បណ្តោះអាសន្ន​ជូន​គាត់៕

No comments:

Post a Comment