Wednesday, October 04, 2017

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថាសមិទ្ធផលរបស់ជាតិរហូតមកដល់ពេលនេះ គ្មានបាតដៃបក្សប្រឆំាងនោះទេ

នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍរីកចម្រើន និងសមិទ្ធផលរបស់ជាតិមកដល់ពេលនេះ គ្មានបាតដៃបក្សបក្សប្រឆាំងនោះទេ ផ្ទុយទៅវិញបក្សប្រឆាំងទេ ដែលស្នើឱ្យបរទេស និងសហគមន៍អន្តរជាតិកាត់ជំនួយកម្ពុជា។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានរំឮកក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដែលបក្សប្រឆាំងបានញុះញង់ កម្មករឱ្យធ្វើបាតុកម្មដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ក្នុងរូបភាពជាការធ្វើបដិវត្តព៌ណ។

គួរបញ្ជាក់ថា ការថ្លែងរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន គឺធ្វើឡើងក្នុងពិធីសំណេះសំណាល សាកសួរ សុខទុក្ខកម្មករ កម្មការិនី ជាង១ម៉ឺននាក់ មកពីរោងចក្រចំនួន១០ នៅតំបន់កំបូល ផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕





No comments:

Post a Comment