Wednesday, October 04, 2017

ឧបនាយករដ្ឋមន្រ្ដី ស ខេង ដឹកនាំប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងប្រើប្រាស់

លោកឧបនាយករដ្ឋមន្រ្ដី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ បានដឹកនាំ ប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ដីពីការលុបចោល និងដក ហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់។

ក្នុងកិច្ចប្រជុំដែលធ្វើនៅក្រសួងមហាផ្ទៃនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ កងកម្លាំង ប្រដាប់អាវុធ និងស្នងការទូទាំង២៥រាជធានីខេត្ត ដែលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ៕






No comments:

Post a Comment