Wednesday, October 04, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបកម្មករជាង១ម៉ឺននាក់នៅរោងចក្រតំបន់កំបូលផ្លូវជាតិលេខ៤

នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករកម្មការិនីចំនួន ១៥,៣៣១ នាក់ នៅរោងចក្រតំបន់កំបូលផ្លូវជាតិលេខ៤ ដែលមកពីរោងចក្រចំនួន១០ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា នេះជាលើកទី១១ ហើយដែល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ បូករួមទាំងការជួបសំណេះសំណាលរៀងរាល់ថ្ងៃអាទិត្យនៅ មជ្ឈមណ្ឌលពិព័រណ៍ និងសន្និ បាតកោះពេជ្រផងដែរ។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងសេចក្តីសប្បាយរីករាយជាខ្លាំង ដែលបានអញ្ជើញ មកជួបជុំជាមួយបងប្អូនកូនក្មួយកម្មករកម្មការិនីដើម្បីស្វែងយល់ពីតម្រូវការចាំបាច់នានា និងបង្កើនប្រសិទ្ធ ភាពការងារឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសដើម្បីជំរុញគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យបានជោគជ័យ៕









No comments:

Post a Comment