Wednesday, October 04, 2017

ពានរង្វាន់​ស្វាយរៀងខាប់​ឆ្នាំ២០១៧​ រកឃើញ​ ១៦ក្រុម​ ទៅវគ្គ ១/៨ហើយ​

ស្វាយរៀង៖ ការប្រកួតពានរង្វាន់ស្វាយរៀងខាប់បានរកឃើញក្រុមឡើងវគ្គ១៦ក្រុមចុងក្រោយហើយ បន្ទាប់ពីបញ្ចប់ការប្រកួតសប្តាហ៍ទី៧ កាលពីថ្ងៃសៅរ៍ និងអាទិត្យ កន្លងទៅនេះ។

លទ្ធផលនៃការប្រកួតសប្តាហ៍ទី៧៖

* តាពៅ CF ៤-២ គោព្រៃគោកព្រីង
* Sky Svay Rieng ០-០ យុវជនស្រុកស្វាយជ្រំ
* សសយក ស្រុកចន្ទ្រា ២-២ សសយក ស្រុកស្វាយទាប
* យុវជន សាមគ្គី ៤-៣ យុវជន ពោធិ៍ធំ
* Panda FC ៨ – ១ Le Soleil
* សសយក ស្រុករមាសហែក ៧ – ២ យុវជន ភូមិ ពោធិ៍ថ្មី

ក្រុមឡើងទៅវគ្គ ១/៨

* ពូល ក ៖ ក្រុម សសយក ក្រុងបាវិត និងក្រុម បក្សីស្វាយរៀង
* ពូល ខ ៖ ក្រុមសាកល United និងក្រុម United SEZ
* ពូល គ ៖ ក្រុមរមាសហែក និង ក្រុមPanda FC
* ពូល ឃ ៖ ក្រុមអធិការនគរបាលក្រុងបាវិត និង រដ្ឋាករទឹកខេត្តស្វាយរៀង
* ពូល ង ៖ ក្រុមសុភ័ក្រមូទ័រ FC ជីភូ និងក្រុម សសយក ស្រុកកំពង់រោទិ៍
* ពូល ច ៖ ក្រុមធារីលីងគួយ និងក្រុម សសយក សង្កាត់ស្វាយតឿ
* ពូល ឆ ៖ គ្រូ វិទ្យាល័យហ៊ុនសែនប្រសូត និង ក្រុមយុវជនសាមគ្គី
* ពូល ជ ៖ ក្រុម Sky Svay Rieng និងក្រុម យុវជនស្រុកស្វាយជ្រំ

ចំពោះកាលបរិច្ឆេទនៃការប្រកួតវគ្គ ១/៨ នឹងចាប់ផ្តើមប្រកួតសប្តាហ៍នេះ ថ្ងៃសៅរ៍ និង អាទិត្យ ដោយ១ថ្ងៃ មាន២គូ វេលាម៉ោង៣រសៀល ដល់ម៉ោង៧យប់ នៅកីឡដ្ឋាន ស្វាយរៀង ខេត្តស្វាយរៀង៕









No comments:

Post a Comment