Thursday, July 13, 2017

រដ្ឋមន្ត្រីការបរទេសកម្ពុជា ស្វាគមន៍ចំពោះវត្តមានលោកស្រី Eva GNUYEN BINH ស្ដ្រីទី១ដែល រដ្ឋាភិបាលបារាំងតែងតាំង ជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា

ប្រមុខការទូតកម្ពុជា លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិកា អន្ដរជាតិកម្ពុជា បានសម្ដែងការស្វាគមន៍ចំពោះវត្តមានលោកស្រី Eva  GNUYEN BINH (អ៊ីវ៉ា ង៉ូយេនប៊ីញ) ដែលជាស្ដ្រីទី១ត្រូវរដ្ឋាភិបាលបារាំងតែងតាំង ជាឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា នេះបើតាម ការបញ្ជាក់ពី លោក ឈីវ យីស៊ាង អនុរដ្ឋលេខាធិការក្រសួងការបរទេស បានបញ្ជាក់ប្រាប់ដល់ អ្នកសារពត៌មានបន្ទាប់ពីបញ្ចប់ជំនួបពិភាក្សា ដែលបានធ្វើឡើងនៅទីស្ដីការនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោក ឈីវ យីស៊ាង បានបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងជំនួបនោះ លោកស្រី អ៊ីវ៉ា ង៉ូយេនប៊ីញ បានជំរាបលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អំពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងឲ្យកាន់តែល្អ ថែមទៀត រវាងរដ្ឋាភិបាលបារាំង និងរាជរដ្ឋាភិបាលកម្ពុជា ហើយបារាំង និងកម្ពុជាកន្លងមក មានកិច្ចសហការល្អ លើវិស័យវប្បធម៌បានល្អ។ ក្នុងនោះដែរភាគីបារាំង នឹងចំណាយថវិការបស់ រៀបចំកសាង ស្តូបអនុស្សាវរីយ៌មួយ នៅសួនច្បារពីមុខស្ថានទូតបារាំង ដើម្បីជាការចងចាំរបបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ ដែលឡើងកាន់អំណាច ពីឆ្នាំ១៩៧៥-១៩៧៩ដោយបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ អស់ជាង៣លាននាក់ ដែលសព្វថ្ងៃនេះ អតីតមេដឹកនាំជាន់ខ្ពស់នៃរបបប៉ុលពត ត្រូវបាននាំខ្លួន មកកាត់ទោសដោយតុលាការវិសាមញ្ញកម្ពុជាជាបន្ដបន្ទាប់។
លោកស្រី ឯកអគ្គរដ្ឋបារាំងថ្មី ក៏បានសន្យានឹងជួយជំរុញអ្នកវិនិយោគទុនបារាំង ឲ្យចាប់អារម្មណ៍​ចូលមក​បណ្តាក់ទុន លើវិស័យនានាផ្សេងទៀត នៅកម្ពុជាបន្ថែមទៀតព្រោះកម្ពុជា មានសក្តានុពលច្រើន សម្រាប់ ការវិនិយោគ។ លោកស្រីឯកអគ្គរដ្ឋទូតក៏បានជំរាបលោកទេរដ្ឋមន្ត្រី ប្រាក់ សុខុន អំពីគំនិតផ្តួចផ្តើម គំនិតថ្មីរបស់លោកប្រធានាធិបតីបារាំង និងរៀបចំកិច្ចប្រជុំកំពូលស្តីអំពីការប្រែប្រួលអាកាសធាតុ ដែលនឹង ប្រព្រឹត្តទៅ នៅខែធ្នូចុង ឆ្នាំ២០១៧នេះ។
ជាការឆ្លើយតបលោកទេរដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍បញ្ជាក់ថា ពាក់ព័ន្ធទៅនឹងការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៤ កាលពីខែមិថុនា ឆ្នាំ២០១៧កន្លងមកនេះ គឺជាការ បោះឆ្នោតមួយមានលក្ខណៈល្អ គឺជាការបោះឆ្នោតមួយបន្ទាប់ពីមានការកំណែទម្រង់ច្បាប់ស្តីពីការ បោះឆ្នោត និងការរៀបចំឡើងវិញ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដែលត្រូវបាន ពិភាក្សាកែសំរួល និងអនុម័តដោយសមាជិករដ្ឋសភាទាំងពីរគណបក្ស ដែលមានអាសនៈនៅក្នុងរដ្ឋសភា៕



No comments:

Post a Comment