Thursday, July 13, 2017

លោកឧបនាយករដ្ឋមន្រ្តី ស ខេង ទទួលពានរង្វាន់សកលលោក លើការងារពង្រឹងសន្តិភាព សេរីភាព និងប្រជាធិបតេយ្យ

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលពានរង្វាន់សកលលោក PRIX DE LA FONDATION ពីវេទិកា CRANSMONTANA នៅក្នុងក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។
ការទទួលបាននូវពានរង្វាន់សកលលោក PRIX DE LAFONDATION ពីវេទិកា CRANS-MONTANA របស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង គឺជាកិត្តិយសដែលផ្តល់ជូនមិនត្រឹមតែរូបលោកផ្ទាល់ប៉ុណ្ណោះទេ តែនេះគឺសម្រាប់ប្រជាជាតិកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាទាំងមូល តាមរយៈសកម្មភាព ស្នាដៃ និងបុព្វហេតុលះបង់ ដើម្បីបុព្វហេតុជាតិ មាតុភូមិកម្ពុជា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំ។

គួរបញ្ជាក់ថា រង្វាន់ Prix de La Fondation ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៩មក ដើម្បីលើកទឹកចិត្ត និងទទួលស្គាល់ដល់បុគ្គលឆ្នើមៗ ដែលធ្វើការងារលើការពង្រឹងសន្តិភាព សេរីភាព និងប្រជាធិបតេយ្យ។ ក្នុងនាមជាភ្ញៀវពិសេសប្រចាំវេទិកា Crans Montana Forum ឆ្នាំនេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានចែក​រំលែកបទពិសោធន៍ទាក់ទងនឹងឱកាសវិនិយោគមកកាន់កម្ពុជាក្រោមក្របខណ្ឌវិថីសូត្រផងដែរ៕




No comments:

Post a Comment