Thursday, July 13, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កោតសរសើរចៅស្រី ពេជ្រ មុនី្នវរលក្ខណ៍ដែលនឹងត្រូវចេញទៅប្រឡងព្យាណូនៅប្រទេសសឹង្ហបូរីនៅថ្ងៃទី២២ ខែកក្កដាខាងមុខនេះ

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយ​ដោយធ្វើការ​កោតសរសើរចំពោះចៅស្រីរបស់លោកឈ្មោះ ពេជ្រ មុនី្នវរលក្ខណ៍ ដែលនឹងត្រូវចេញ​ទៅប្រឡងព្យាណូនៅប្រទេសសឹង្ហបូរីនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០១៧ ខាងមុខនេះ។
ខ្លឹមសារនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសេរសេរថា៖ «ចៅស្រីមួយនេះកំពុងបង្ហាញនូវសមត្ថភាពតំណាងឱ្យការខិតខំរបស់ចៅៗផ្សេងទៀត។ ហ៊ុន ពេជ្រ មុនី្នវរលក្ខណ៍ ដែលមានឪពុកនិងម្តាយសុទ្ធតែបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅអាមេរិក និងអង់គ្លេស ពេល​នេះអាយុ ១០ឆ្នាំ នាថ្ងៃទី២៥ ខែកក្កដា ២០១៧ខាងមុខ។ ជាចៅដែលប្រឹងរៀន និងរៀនពូកែ នឹងត្រូវ​ចេញ​ទៅប្រឡងព្យាណូនៅប្រទេសសឹង្ហបូរីនៅថ្ងៃ២២កក្កដាខាងមុខនេះ ជាមួយសិស្ស​រួមសាលា២នាក់ទៀតដែល១នាក់អាយុ១៦ឆ្នាំភេទប្រុស និង១នាក់ទៀតអាយុ១៤ឆ្នាំភេទស្រី។ វរលក្ខណ៍លេខ២ក្នុងចំណោមសិស្ស៣នាក់ដែលត្រូវចូលប្រឡងនៅប្រទេសសឹង្ហបូរី។ ក្រៅពីព្យាណូ​ចៅមួយនេះ អាចសរសេរនិងនិយាយភាសាចិន អង់គ្លេសបានយ៉ាងល្អក្រៅពីភាសាខ្មែរដែលជាភាសាដើមកំណើត។ ចៅចេះរាំរបាំបុរាណខ្មែរ គូរគំនូរនិងច្រៀង»។

 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា លោកមានមហិច្ឆតាខ្ពស់ណាស់ គឺក្នុងចំ​ណោម​ចៅ​ទាំងអស់ ត្រូវមានថ្នាក់ឧត្តមសិក្សានិងក្រោយឧត្តមសិក្សាទាំងអស់។ មិនថាលទ្ធផលយ៉ាង​ណា​ជាប់​ ឬធ្លាក់លោកនៅតែមានមោទនភាពដូចពេល ហ៊ុន ម៉ាណែត តំណាងឱ្យសិស្សរៀន​ពូកែ​ចេញ​ទៅទស្សនកិច្ចនៅប្រទេសឆេកូស្លូវាគីនាទសវត្សរ៍១៩៨០៕




No comments:

Post a Comment