Thursday, July 13, 2017

ក្រសួងធនធានទឹក ដឹកនាំមន្រ្តីជំនាញចុះពិនិត្យស្ថានភាពទឹកនៅទំនប់អាងស្តុកទឹកទី៣ និងទី៥ ក្នុងស្រុកភ្នំក្រវ៉ាញ

កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ លោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ​សាតិ៍ ចុះពិនិត្យ​ស្ថាន​ភាពទឹកនៅទំនប់អាងស្តុកទឹកទី ៣ និងទី ៥ ស្ថិតក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ព្រម​ទាំង​លើកគម្រោងផែនការសម្រាប់ជួសជុល និងថែទាំឆ្នាំ ២០១៨។
គួរបញ្ជាក់ថា ទំនប់អាងទឹកទាំងពីរនេះមានលទ្ធភាពស្តុកទឹកបានប្រមាណ ៥០ លានម៉ែត្រគូប សម្រាប់​ផ្គត់​ផ្គង់ឱ្យការងា​រ​បង្កប​ង្កើនផល និងប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាកសិករនៅផ្នែកខាងក្រោម​តាម​ដង​ស្ទឹង​ពោធិ៍សាត់​ជាពិសេសគឺនៅរដូវប្រាំង៕








No comments:

Post a Comment