នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ គណៈកម្មការទី៩ ព្រឹទ្ធសភា ដឹកនាំដោយលោក គង់ សារាជ ប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយលោក អ៊ិត ប្រាំង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសហការី ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន០២គឺ៖
ទី១-ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ខេមបូឌាន អេនើជី II ឯ.ក
និងទី២-ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន អាឡិច ខបភើរេសិន នៅសាលប្រជុំគណៈកម្មការទី៩ ព្រឹទ្ធសភា៕

និងទី២-ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន អាឡិច ខបភើរេសិន នៅសាលប្រជុំគណៈកម្មការទី៩ ព្រឹទ្ធសភា៕

No comments:
Post a Comment