Thursday, July 13, 2017

ក្រសួងកសិកម្ម​ រៀបចំសិក្ខា​សាលា​អន្តរជាតិស្តីពី​ «ការផ្ទេរបច្ចេក​វិទ្យាដល់​អ្នកដាំកៅស៊ូ»​

នៅសណ្ឋាគារសាន់វេ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក សិក្ខាសាលាអន្តរជាតិស្តីពី «ការផ្ទេរបច្ចេកវិទ្យាដល់អ្នកដាំកៅស៊ូ»។
រដ្ឋមន្រ្តីក្រសួងកសិកម្ម បានមានប្រសាសន៍ថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានកៅស៊ូកម្ពុជា សហការជាមួយក្រុមប្រឹក្សាស្រាវជ្រាវ និងអភិវឌ្ឍកៅស៊ូអន្តរជាតិ ដែលមានប្រទេសចំនួន៩ជាសមាជិក កម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី សេរីលង្កា អូស្រ្តាលី បារាំង ហ្វីលីពីន និងចិន បានចូលរួម។
រដ្ឋមន្រ្តីក្រសួងកសិកម្ម បានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណង ចែករំលែកបទពិសោធន៍ សិក្សាស្រាវជ្រាវ ផ្សព្វផ្សាយ និងផ្ទេរបច្ចេកវិទ្យាដំណាំកៅស៊ូឱ្យដល់កៅស៊ូគ្រួសារ ស្វែងរកបញ្ហាប្រឈម និងគន្លឹះដោះស្រាយឱ្យបានសមស្រប និងមានប្រសិទ្ធភាព ដើម្បីធានាបាននូវគុណភាព ទីផ្សារ និង ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព៕











No comments:

Post a Comment