Thursday, February 23, 2017

លោក ផៃ ស៊ីផាន ឆ្លើយតបមតិរបស់បរទេសដែលមានចរិតក្រអឺតក្រទមដែលតាំងខ្លួនជាគ្រូបង្រៀនដល់ថ្នាក់ដឹកនាំ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិតចំហរមួយឆ្លើយតបចំពោះមតិ របស់ជនបរទេសមួយចំនួន ដែលមានចរឹតក្រអឺតក្រទម តាំងខ្លួនជាគ្រូបង្រៀនដល់ថ្នាក់ដឹកនាំ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង ​របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖
លិខិតចំជូនបងប្អូនជនរួមជាតិទាំងក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាអ្នកឯនាយសមុទ្រ ជាពិសេសលោក«អាឡាន ឡូវិនថល (Alan Lowanthal)» នៅក្នុងរយៈពេលកន្លងមកកម្ពុជាទទួលបានការ សម្តែងមតិរបស់ជនបរទេស ដែលមានចរឹតក្រអឺតក្រទម តាំងខ្លួនជាគ្រូបង្រៀនដល់ថ្នាក់ដឹកនាំ ក៏ប៉ុន្តែអ្នកទាំងអស់នោះ គ្មានបទពិសោធន៍ ឬសមត្ថភាពទាល់តែសោះ ក្នុងទទួលខុសត្រូវចំពោះប្រជាជាតិមួយ។

សមាជិកសភារបស់សហរដ្ឋអាមេរិកដែលលេចធ្លោ ក្នុងបញ្ហាប្រឆាំង និងកុម្មុយនីស្ត គឺសុទ្ធតែជាអ្នកបរាជ័យ ក្នុងការធ្វើសង្រ្គាមនៅឥណ្ឌូចិន ហើយមួយចំនួនទៀតក៏បានតាំងខ្លួនជាអ្នកប្រាជ្ញ ប៉ុន្តែបរាជ័យក្នុងការរៀបចំប្រទេសមួយណាឲ្យបានក្លាយជាប្រទេសដែល តំណាងរាស្រ្តសហរដ្ឋអាមេរិក យល់ឃើញថា បណ្តុះប្រជាធិតេយ្យ និងសិទ្ធិមនុស្ស។ សួរថា តើមានប្រទេសណាមួយ ដែលទទួលបានជោគជ័យនៅក្នុងគោលនយោបាយរបស់ខ្លួនដែរឬទេមានតែវិនាសកម្ម ហិនហោច ខ្លោចផ្សារហូតដល់ធ្វើឲ្យមានចលនាភៀសខ្លួន ពាសពេញពិភពលោក ដែលកើតចេញពីនយោបាយរបស់ខ្លួន។ គួរឲ្យសសើរ លោកប្រធានាបតី ដូណាល់ ត្រាំ មានសេចក្តីក្លាហាននិយាយថា គោលនយោបាយសហរដ្ឋអាមេរិកបរាជ័យ។

សមាជិកសភាសហរដ្ឋអាមេរិក និងជាសហប្រធានក្រុមតំណាងរាស្រ្ត ដែលតែងតាំងដោយខ្លួនឯងទទួលបន្ទុកកម្ពុជា «អាឡាន ឡូវិនថល (Alan Lowanthal)» បានប្រតិកម្មទៅនឹងវិសោធកម្មច្បាប់ ស្តីពី គណបក្សនយោបាយ គឺជាច្បាប់បើកសិទ្ធិឲ្យរដ្ឋាភិបាលមានអំណាច កាន់តែខ្លាំងឡើ្ងងក្នុងការរារាំងបក្សនយោបាយ ដទៃមិនឲ្យធ្វើនយោបាយហើយវាក៏ជាគ្រោះថ្នាក់មួយដល់ប្រជាធិបតេយ្យនៅកម្ពុជា។

ប្រជាពលរដ្ឋខ្មែរ ដែលមានការពិសោធន៍ដ៏ជូរចត់ពីផលសង្រ្គាម គឺយល់ច្បាស់ពីតម្លៃសន្តិភាពហើយតម្លៃសន្តិភាពនេះ មិនមានតម្លៃនៅក្នុងអារម្មណ៍របស់ លោកទេ ត្បិតប្រជាជាតិសហរដ្ឋអាមេរិកគ្មាន ប្រធានាធិបតីណាមួយដែលមិនបានធ្វើសង្រ្គាមទេ សូម្បីតែលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ទទួលស្គាល់ សហរដ្ឋអាមេរិក ក៏ជា ឃាតករមួយដែរ ដែលលោកប្រឆាំង។​ អ្វីដែលខ្ញុំផ្ទាល់បានរៀន និងយល់ពីប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក គឺប្រជាធិបតេយ្យ បានចាប់ផ្តើម ក្រោយបញ្ចប់សង្រ្គាម «ឯករាជ្យ និង សន្តិភាព» ហើយក្រោយ នយោបាយនេះក៏បានបន្តពង្រឹងនូវសណ្តាប់ធ្នាប់នយោបាយ ជាបន្តបន្ទាប់ ក៏ប៉ុន្តែប្រវត្តិសាស្រ្ត បានចែងថា អាមេរិកកាំងស្បែកខ្មៅ «លោកម៉ាក់លូ តើឃីង» ត្រូវបានគេសម្លាប់អាស្រ័យដោយ សកម្មជនស្បែកខ្មៅនេះ ធ្វើការទាមទារ សេរីភាពពីការប្រកានពូជសាសន៍ របស់សង្គមស្បែកសរ។ តើចាប់ពីពេលនោះមកដល់បច្ចុប្បន្នលទ្ធិប្រជាធិបតេយ្យរបស់អាមេរិកាំង ត្រូវបានដោះស្រាយ តាមបំណងអាមេរិកាំងស្បែកខ្មៅនោះដែរឬទេហើយបន្ទាប់ពីលទ្ធផល នៃការបោះឆ្នោតរើសប្រធានាធិបតី សហរដ្ឋអាមេរិកទី៤៥នេះ ពិភពលោក បានយកចិត្តទុកដាក់ យ៉ាងខ្លាំងរវាងសេរីភាព នៃការបញ្ចេញយោបល់ និង លទ្ធិប្រជាធិបតេយ្យ ដែលគេយល់ឃើញថាជាការចាប់ផ្តើម នៃការញែកសង្គម អាមេរិកាំងជាពីរ តើលោកអាឡាន ឡាវិនថល(Alan Lowanthal)មានសេចក្តីថ្លែងការណ៍ព្រួយបារម្មណ៍បែបណាទេ?

ឬមួយប្រជាធិបតេយ្យសហរដ្ឋអាមេរិកជិតស្លាប់ហើយប្រព័ន្ធសហរដ្ឋអាមេរិកម៉ត់ចត់ណាស់ ក្នុងកិច្ចប្រជុំសម្រិតសម្រាំងបេក្ខជននីមួយៗ ហើយក៏មិនអនុគ្រោះ ដល់ជនដែល មានករណីព្រហ្មទណ្ឌក្លាយជាបេក្ខជនអ្វីមួយដែរ សូម្បីតែការងាររដ្ឋទោះឯកជនក៏មិនអនុគ្រោះអោយផងដែរ។ បញ្ជាក់ឲ្យឃើញថា តុលាការកោះ ហៅប្រធានាធិបតី ក៏ដូចជាតុលាការកោះហៅឯកជនមួយចំនួន ឲ្យចូលខ្លួនហើយបុគ្គលនោះ ក៏បានឆ្លើយតបនិង តុលាការផងដែរ ដែលខុសគ្នាពីកម្ពុជា។ ខ្ញុំសូមគោរពជម្រាបជូន ឯកឧត្តមសមាជិកសភាសហរដ្ឋអាមេរិកថា តាមរយៈសេចក្តីថ្លែងការណ៍របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសឱ្យដឹងថា កម្ពុជាមានគណបក្សនយោបាយចំនួនសែសិបប្រាំ(៤៥) ចុះឈ្មោះក្នុងការចូលរួមជីវភាពនយោបាយហើយអ្វី ដែលគណបក្សសង្រ្គោះជាតិ បានប្រកាសតាមហ្វេសប៊ុករបស់ខ្លួន គឺគណបក្សនេះនៅតែរឹងប៉ឹង និងមានសកម្មភាពរស់រវើកក្នុងកិច្ចត្រៀមខ្លួន ប្រកួតប្រជែងនាពេលបោះឆ្នោត ឃុំសង្កាត់ខាងមុខនេះ។ នេះហើយវប្បធម៌ប្រជាធិបតេយ្យសេរីពហុបក្ស បានចាក់ឫស នៅកម្ពុជា ដែលលោកពុំហ៊ាននិយាយការពិត៕


No comments:

Post a Comment