Monday, August 21, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កម្មករ កម្មការិនី នឹងជិះរថយន្តក្រុង Free រយៈពេលពីរឆ្នាំ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ក្មួយៗកម្មករទទួលបានសេវាជិះឡានក្រុង Free ២ឆ្នាំ ពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ដែលនឹងជួយសម្រួលដល់ការចំណាយមួយចំនួនរបស់ក្មួយៗ។ ក្មួយៗគ្រាន់តែបង្ហាញកាតធ្វើការគឺទទួលបានសេវានេះភ្លាម។

ការថ្លែងនេះ បានធ្វើឡើងក្នុងពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបសំណេះសំណាល សួរសុខទុក្ខ កម្មករកម្មការិនីរោងចក្រចំនួន ៤,២៧០នាក់ នៅកោះពេជ្រនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧៕


No comments:

Post a Comment