លោក ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការដែលឲ្យម្ចាស់ក្រុមហ៊ុនបង់ថ្លៃសេវាគាំពារសុខភាពជូនកម្មករ កម្មការិនី នឹងធ្វើឲ្យកម្មករ កម្មការិនី អាចសន្សំប្រាក់ថ្លៃសេវាសុខភាពបានយ៉ាងតិច ៨,០០០រៀល ទៅ១២,០០០រៀល។ លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់កម្មករ កម្មការិនីទាំងអស់ប្រឹងប្រែងធ្វើការងារឲ្យបានល្អប្រសើរ។
សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៧នេះ រោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើងនៅកម្ពុជា បានកើនដល់ ១,១០៧ គ្រឹះស្ថាន ខណៈដែលមានកម្មករនិយោជិតជាង៧៤ម៉ឺននាក់ ក្នុងនោះវិស័យនេះ បានផ្តល់ប្រាក់ឈ្នួលប្រមាណជិត២ពានលានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ នេះបើតាមការប្រកាសរបស់ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលកន្លងទៅ៕

No comments:
Post a Comment