Monday, August 21, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ កម្មករជាង៤ពាន់នាក់ នៅកោះពេជ្រ

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី ចំនួន៤២៧០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់នៅថ្ងៃនេះថា កម្មករ កម្មការិនី ដែលជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុម មកពីបណ្តារោងចក្រចំនួន៩៣ផ្សេងគ្នា។

គោលបំនងនៃការជួបនេះ គឺដើម្បីស្វែងយល់ពីសុក្ខទុក្ខ លក្ខខណ្ឌការងារ ទំនាក់ទំនងរវាងកម្មករនិយោជិតជាមួយនិយោជក និងសំនូមពរនានា សំដៅធ្វើឲ្យកម្មករនិយោជិតកាន់តែ មានលក្ខខណ្ឌការងារល្អ និងមានផលិតភាពប្រសើរជាងមុន។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៧នេះ រោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើងនៅកម្ពុជា បានកើនដល់ ១,១០៧ គ្រឹះស្ថាន ខណៈដែលមានកម្មករនិយោជិតជាង៧៤ម៉ឺននាក់ ក្នុងនោះវិស័យនេះ បានផ្តល់ប្រាក់ឈ្នួលប្រមាណជិត២ពានលានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ នេះបើតាមការប្រកាសរបស់ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលកន្លងទៅ៕






No comments:

Post a Comment