Monday, August 21, 2017

សហភាពសិទ្ធិកម្មករកម្ពុជា ចូលរួមអបអរសាទរជាមួយកម្មករ កម្មការិនី ដែលទទួលបានកាដូជាច្រើនពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

សហភាពសិទ្ធិកម្មករកម្ពុជា ចូលរួមអបអរសាទរ និងមានក្តីសោមនស្សរីករាយបំផុតដែលលោ​កនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចផ្តល់ជូននូវកាដូសំខាន់ៗដល់បងប្អូនកម្មករនិយោ​ជិ​តកាលពីថ្ងៃទី២០ ខែសីហា​ ឆ្នាំ២០១៧។

កាដូដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់ជូននាឱកាសសំណេះសំណាលជាមួយកម្មករនិយោជិតជាង៤ពាន់នាក់នោះរួមមាន៖ ១-ផ្តល់ជូនដល់បងប្អូនកម្មករ-កម្មការិនីទទួលបានសេវាជិះឡានក្រុងដោយមិនគិតថ្លៃចំនួន២ឆ្នាំចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧តទៅ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូន ២- ចាប់ពីខែមករា ឆ្នាំ២០១៨ទៅ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងទទួលខុសត្រូវបងថ្លៃសេវាគាំពារថែទាំសុខភាពកម្មករ ១០០% និង៣-ចាប់ពីឆ្នាំ២០១៩ នេះ កម្មករ កម្មការិនី នឹងទទួលបានការអនុវត្តលើច្បាប់សោធននិវត្តន៍ដូចមន្រ្តីរាជការផងដែរ៕





No comments:

Post a Comment