Thursday, August 31, 2017

Facebook កូនខ្មែរ​ បានទម្លាយទៀតហើយ៖ CNRP រួមជាមួយអង្គការក្រៅរដ្ឋាភិបាលបរទេស រៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន នៅឆ្នាំ២០១៨?

នៅព្រលប់ថ្ងៃទី២៩ ខែសីហា​ ឆ្នាំ២០១៧ ​ហ្វេសប៊ុក​ កូនខ្មែរ​ បានបន្តទម្លាយអោយដឹងទៀតថា​៖
ប្រភពពីអង្គការមួយនៅក្នុងទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេសុីបានសំដែងការចាប់អារម្មណ៍ចំពោះសកម្មភាពរបស់អង្គការ បរទេសមានឈ្មោះCANVASដែលបាន រៀបចំវគ្គបណ្តុះបណ្តាលដល់សកម្មជនគណបក្ស សង្គ្រោះជាតិសិក្សាអំពីយុទ្ធសាស្ត្រ និងយុទ្ធវិធីក្នុងការផ្តួលរំលំលោកហ៊ុន សែន នៅក្នុងឆ្នាំ២០១៨ខាងមុខនេះ។

សមាសភាពជាយុវជន ចំនួន១៥នាក់របស់គណបក្សសង្គ្រោះជាតិបានទទួល ការរៀនសូត្រនៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេសុីពីថ្ងៃទី០៩ដល់ថ្ងៃទី១៥ខែសីហាឆ្នាំ២០១៦។

អង្គការ Canvas គឺជាអង្គការបរទេសមាន ប្រភពចេញប្រទេសស៊ែប៊ី និងមានទំនាក់ទំនងជិតស្និទ្ធជាមួយអង្គការអាមេរិកមួយមានឈ្មោះថា International Republican Institute – ដែលហៅកាត់IRI ហើយក៏ធ្លាប់មានបទពិសោធន៍ដឹកនាំធ្វើបដិវត្តន៍ពណ៌ទទួល បានជោគជ័យនៅប្រស៊ែប៊ីនាឆ្នាំ២០០០ ហេីយបន្ទាប់មកក៏បានទទួលបញ្ជាឱ្យបន្តបេសកកម្មរៀបចំបដិវត្តន៍ពណ៌នៅក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំ២០០៧ ។

នៅឆ្នាំ២០១៣អង្គការ នេះបាននៅពីក្រោយការដឹកនាំធ្វើមហាបាតុកម្មមិនទទួលស្គាល់លទ្ធផលការបោះឆ្នោតជាមួយគណបក្សសង្គ្រោះជាតិ នៅកម្ពុជាប៉ុន្តែមិនសំរេចបានជោគជយ័។ដើម្បីបន្តសំរេចឱ្យបានតាមផែនការដែលបានគ្រោងទុកទើបអង្គការនេះបានរៀបចំឱ្យមានការបណ្តុះបណ្តាលជាសម្ងាត់នៅក្រៅប្រទស។

ប្រភពដដែលក៍បានបង្ហើបឱ្យដឹងអំពីផែនការឃុបឃិតគ្នាដ៍គ្រោះថ្នាក់របស់CNRP ដែលធ្លាប់បានទទួលថវិកាចំនួន ៣៩០០០០ដុល្លារអាមេរិកពីអង្គការ CANVAS ដើម្បីរៀបចំផែនការ និងចាត់តាំងអនុវត្តនូវយុទ្ធសាស្រ្តក្នុងការសហការចងបណ្តាញជាមួយអង្គការសង្គមស៊ីវិលនិងយុវជនឈានទៅសម្រេចគោលដៅផ្តួលរំលំរដ្ឋាភិបាល លោក ហ៊ុន សែន ។

ប្រភពបានបញ្ជាក់ថា ការបណ្តុះបណ្តាលរបស់ CANVAS នៅហ្សាកាតានេះគឺផ្តោតជាសំខាន់លេីយុទ្ធសាស្ត្រនិងវិធីសាស្ត្រអនុវត្តក្នុងក្របខណ្ឌនៃបដិវត្តពណ៍ដេីម្បី ធ្វេីការតវ៉ា​ ញះុញង់បញ្ឈះកំហឹងមហាជនឈានទៅ​ដល់ការ​ផ្លាស់ប្តូរនៅឆ្នាំ២០១៨ ជាពិសេសគឺការ បង្រៀនអំពី​របៀបនៃការតស៊ូ និងការបង្កើត
ព្រឹត្តិការណ៍សង្គមនានា ក៍ដូចជាអំពីរបៀប រៀបចំគម្រោង​ផែន​ការ​​ច្បាស់​លាស់នៃការធ្វើបាតុកម្មតវ៉ា​ក្រោមលេសអហិង្សា ។ល។

យេីងចាំមេីលថាតេីអាជ្ញាធររបស់លោក ហ៊ុន សែន នឹងចាត់ការយ៉ាងម៉េចចំពោះអង្គការក្រៅរដ្ឋាភិបាលបរទេសទាំងអស់នេះ ?









No comments:

Post a Comment