Thursday, August 31, 2017

យុទ្ធសាស្ត្រស៊ីជម្រៅរបស់មហាអំណាចអាមេរិកប្រើប្រាស់គណបក្សប្រ ឆាំងបង្កើតបដិវត្តពណ៌ដើម្បីមហិច្ឆតាយកកម្ពុជាដាក់ក្រោមអាណានិគមត្រួតត្រាបែបថ្មី

ផែនការសម្ងាត់ដែលគណបក្សសង្គ្រោះជាតិ បានឃុបឃិតគ្នាជាមួយអង្គការ និងមូលនិធិរបស់សហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរបបដឹកនាំនៅកម្ពុជា ដូចដែលពួកគេធ្លាប់បានធ្វើដោយជោគ ជ័យនៅប្រទេសតំបន់អារ៉ាប់នោះ ត្រូវបានវាយបំបែកតាមរយៈការលេចធ្លាយនូវឯកសារសម្ងាត់ ភស្តុតាង ទំនាក់ទំនងបុគ្គលរវាងក្រុមចារកម្មអាមេរិក និងកូនចៅរបស់មេដឹកនាំបក្សប្រ​ឆាំង និងគ្រោងការយុទ្ធសាស្ត្រផ្សេងទៀត។ ឯកសារភស្តុតាងទាំងនោះបង្ហាញថា បក្សប្រឆាំងបានអនុវត្តតាមចៅហ្វាយនាយអាមេរិករបស់ខ្លួនដើម្បីនាំកម្ពុជាទៅក្នុងភាពវឹកវរអសន្តិសុខក្នុងបដិវត្តន៍ពណ៌ ក្រោយពីបរាជ័យជាច្រើនលើកច្រើនសារក្នុងការផ្លាស់ប្តូរមេដឹក​នាំ និងផ្តួលគណបក្សប្រជាជនកម្ពុជាតាមរយៈសន្លឹកឆ្នោត។

ទោះបីជាបក្សសង្គ្រោះជាតិព្យាយាមក្នុងការដោះសារ ខិតខំប្រឹងធ្វើជាជនរងគ្រោះ និងទាញថាជាការមួលបង្កាច់ ឬលាបពណ៌ ភស្តុតាងស៊ីសង្វាក់គ្នាជាច្រើន បានបង្ហាញថា បក្សនេះកំពុងទទួលយកមនោគមន៍វិទ្យា ជំនួយបច្ចេកទេស និងអាចដល់ជំនួយថវិកាទៀតក្នុងការរៀបចំយុទ្ធសាស្ត្រដើម្បីបម្រើមហិច្ឆតាបរទេសគ្រប់គ្រងប្រទេសកម្ពុជាក្រោយការបោះឆ្នោតឆ្នាំ ២០១៨។

ចាប់តាំងពីឆ្នាំ២០១១មក ចាប់តាំងពីការរៀបចំច្របាច់បញ្ចូលគ្នារវាងបក្ស សម រង្ស៊ី និងបក្សសិទ្ធិមនុស្សរបស់ កឹម សុខា ជាគណបក្សតែមួយគឺសង្គ្រោះជាតិនាពេលបច្ចុប្បន្នគឺជាស្នាដៃរបស់អង្គការ និងមូលនិធិរបស់សហរដ្ឋអាមេរិកជាអ្នកគាំទ្រនិងនៅពីក្រោយខ្នងទាំងអស់ ហើយ​ធ្វើអ្វីៗក្រោមខ្សែញាក់របស់អាមេរិក។

ទាំងគោលនយោបាយ ទាំងយុទ្ធសាស្ត្រឃោសនាបោះឆ្នោតទំនាក់ទំនងសាធារណៈ ការគ្រប់​គ្រងព័ត៌មានរបស់គណបក្សសង្គ្រោះជាតិគឺសុទ្ធតែត្រូវបានជួយរៀបចំ ផ្តល់បច្ចេកទេសពីអង្គការ និងមូលនិធិរបស់អាមេរិកដូចជាវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) វិទ្យាស្ថានសាធា​រ​ណ​​រដ្ឋអន្តរជាតិ (IRI) មូលនិធិជាតិដើម្បីប្រជាធិបតេយ្យ (NED) អង្គការ CANVAS ដែលគាំទ្រថវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍ និងមូលនិធិ SOROS ជាដើម។ អង្គការទាំងនេះបានរៀបចំមេរៀន និងយុទ្ធសាស្ត្រពិសេសដោយឡែកខុសពីការបង្រៀនដល់បក្ស​ដ​ទៃសម្រាប់បង្រៀនដល់សកម្មជន និងមន្ត្រីបក្សប្រឆាំងដើម្បីយកជ័យជម្នះលើគណបក្សប្រជាជនកម្ពុជា រហូតដល់ប្រាប់កលល្បិចដល់បក្សប្រឆាំងប្រកាសថាឈ្នះការបោះឆ្នោតមុនការបោះឆ្នោត ហើយញុះញង់ពលរដ្ឋឱ្យចុះតាមផ្លូវតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោត និងចោទថាបក្សប្រជាជនកម្ពុជាបន្លំសន្លឹកឆ្នោតជាដើមដើម្បីងាយស្រួលពួកគេជ្រៀតជ្រែក និងលូកកាន់​តែជ្រៅចូលផ្ទៃក្នុងរបស់កម្ពុជា។

គណបក្សសង្គ្រោះជាតិក៏កំពុងតែលង់ក្នុងយុទ្ធសាស្ត្ររបស់អាមេរិក អនុវត្តនូវគោលនយោបា យបរទេសទាំងងងឹតងងុលដើម្បីបំពេញមហិច្ឆតាយកកម្ពុជាដាក់ក្រោមអាណានិគមបែបថ្មីរបស់មហាអំណាចអាមេរិក។ អាមេរិកដែលតែងតាំងខ្លួនជាបងធំពិភពលោក និងជាមាតាប្រ​ជាធិបតេយ្យពិភពលោក តែការអនុវត្តរបស់ខ្លួនផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស តែងតែអនុវត្តនយោបាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសមួយ ឬប្តូរមេដឹកនាំប្រទេសដែលមិនស្ថិតក្រោមរណបខ្លួន។ នយោបាយប្តូររបប ឬមេដឹកនាំបរទេសនេះត្រូវបានប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសបោះបង់ចោល។ ប៉ុន្តែស្ថាប័នអង្គការនិងមូលនិធិរបស់អាមេរិកមួយចំនួននៅតែអនុវត្តគោលនយោបាយចាស់គំរិល និងប្រឆាំងនឹងអ្វីដែលប្រធានាធិបតីខ្លួនបានប្រកាស។ គណបក្សសង្គ្រោះជាតិ និងអង្គការ និងមូលនិធិរបស់សហរដ្ឋអាមេរិកបានរៀបចំផែនការជាមួយគ្នាយ៉ាងប្រទាក់ក្រឡាដើម្បីត្រៀមធ្វើបដិវត្តន៍ពណ៌នៅកម្ពុជាដោយប្រើបាតដៃរបស់បក្សប្រឆាំងដើម្បីកកូរកកាយ បង្កចលាចលក្នុងបំណងបម្រើមហិច្ឆតានយោបាយរបស់ចៅហ្វាយនាយរបស់ខ្លួន។ អង្គការ និងមូលនិធិរបស់អាមេរិមទាំងនេះបានជ្រៀតជ្រែកលើ​កិច្ចការផ្ទៃក្នុងកម្ពុជាតាមរយៈការបោះឆ្នោត ការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ខណៈបក្សប្រឆាំងដើរតួនាទីធ្វើជាអ្នកជាតិនិយម អ្នកស្នេហាជាតិ និងគិតគូរពីជាតិនិងប្រជាជនដើម្បីបន្លំ បំភ្លៃប្រជាជនកម្ពុជាថាខ្លួនជាអ្នកស្រឡាញ់ជាតិពិតប្រាកដ។ ប៉ុន្តែតាមពិតគឺជាឆាកល្ខោននយោបាយយុទ្ធសាស្ត្ររបស់អាមេរិកលើបក្សប្រឆាំងប៉ុណ្ណោះ។

 តើកម្ពុជាជារដ្ឋអធិបតេយ្យមួយមានសិទ្ធិក្នុងការអនុវត្តច្បាប់របស់ខ្លួនដើម្បីការពារថែរក្សាសន្តិភាពនិងការអភិវឌ្ឍដែលមានទេ?
តើកម្ពុជាមានសិទ្ធិក្នុងការការពារអធិបតេយ្យភាពខ្លួនមិនឱ្យមានការជ្រៀតជ្រែកពីបរទេសទេ?

នៅក្នុងបរិបទអន្តរជាតិ សហរដ្ឋអាមេរិកខ្លួនឯង បានប្រកាន់ជំហរការពារអធិបតេយ្យខ្លួនមិនឱ្យមានការជ្រៀតជ្រែកពីបរទេសជាពិសេសពីប្រទេសរុស្ស៊ីនៅក្នុងកិច្ចការបោះឆ្នោតរបស់ខ្លួន​។ កម្ពុជាក៏មានសិទ្ធិពេញលេញក្នុងការអនុវត្តច្បាប់ និងទប់ទល់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៅក្នុងកម្ពុជាដែរ។ នៅក្នុងបរិបទអន្តរជាតិដដែល ប្រទេសរុស្ស៊ីនិងប្រទេសមួយចំនួនទៀតបានការ​ពារមិនឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសខ្លួនតាមរយៈភ្នាក់ងារបរទេសក្នុងប្រទេសខ្លួនហើយក៏បានបណ្តេញអង្គការមួយចំនួនចេញពីប្រទេសដោយសុខចិត្តឱ្យសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនថាជាប្រទេសមិនប្រជាធិបតេយ្យជាជាងទុកឱ្យអង្គការក្រោមឥទ្ធិពល និងរបៀបវារៈនយោបាយទាំងនោះបង្កាត់ភ្លើងវឹកវរនៅក្នុងប្រទេសខ្លួន។ ក្នុងករណីនេះ គេអាច​យល់ថា ប្រទេសមហាអំណាចសហរដ្ឋអាមេរិកនិងរុស្ស៊ីខិតខំក្នុងការទប់ស្កាត់ ការជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសខ្លួនរៀងៗខ្លួន ហើយថាការជ្រៀតជ្រែកក្នុងកិច្ចការនយោ​បាយផ្ទៃក្នុងខ្លួន ពិតជាមិនអាចទទួលយកបានឡើយសម្រាប់ប្រទេសអធិបតេយ្យមួយ។ កម្ពុជាក៏ដូចគ្នាដែរគឺមិនអាចទទួលយកបានឡើយ នឹងមិនបណ្តោយឱ្យក្រុមបក្ស ឬបរទេសណាមួយបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលប្រទេសនេះរកមកបានដោយពិបាក ហែលឆ្លងកាត់ឈាមនិងទឹកភ្នែក ស្លាប់បាត់បង់ជីវិតមនុស្សរាប់លាននាក់ រងការបំផ្លិចបំផ្លាញជាគំនរផេះផង់នោះទេ។

ដំបូងមើលទៅឃើញថា ក្រុមអង្គការនិងមូលនិធិអាមេរិកទាំងនេះជួយប្រជាជនកម្ពុជា តែតាមពិតអាមេរិកបានប្រើបក្សប្រឆាំងធ្វើជាឧបករណ៍ដើម្បីយកកម្ពុជាដាក់ក្រោមអណានិគមសម័ យទំនើបរបស់ខ្លួនប៉ុណ្ណោះ។ បក្សសង្គ្រោះជាតិកំពុងស្ថិតនៅក្រោមឥទ្ធិពលអាមេរិក និងអនុវត្ត​នយោបាយគ្រប់គ្រងនិយមរបស់អាមេរិក និងគ្មានចេតនាជួយរាស្ត្រពិតប្រាកដឡើយមានគំនិតបរទេសនិយម។ បើបក្សប្រឆាំងអាចឡើងគ្រប់គ្រងអំណាចបាន ដូចលើកកម្ពុជាទាំង មូល​ដាក់លើជើងពានជូនឱ្យអាមេរិកគ្រប់គ្រងដូច្នេះដែរ។ តើឯណាទៅបូរណភាពដែនដី និងអធិបតេយ្យភាពជាតិខ្មែរ? ខ្មែរដូចបក្សសង្គ្រោះជាតិលើកតម្កើងទង់ជាតិអាមេរិក ប៉ុន្តែអាមេរិកមិនលើកតម្កើងទង់ជាតិខ្មែរឡើយ ហើយបណ្តាំប្រវត្តិសាស្ត្របានប្រាប់ខ្មែរគ្រប់រូបហើយថា អាមេរិកជួយរបបសាធារណរដ្ឋខ្មែរ លន់ នល់ នៅពេលត្រូវការកម្លាំងជួយខ្លួនក្នុងសង្គ្រាមនៅឥណ្ឌូចិន ប៉ុន្តែមេដឹកនាំនៃរបបនេះ ត្រូវបានអាមេរិកបោះចោលដូចសំរាម ពេលគ្មានតម្លៃសម្រាប់ពួកគេហើយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ដែលធ្លាប់ជាកូនជឹងអាមេរិក ជឿជាក់លើអាមេរិក បានត្រឹមតែបង្ហាញវិប្បដិសារីថាខ្លួនមានកំហុសដែលជឿលើអាមេរិកប៉ុណ្ណោះ។

ដូច្នេះយើងជាខ្មែរត្រូវនៅរួបរួមជាមួយអ្នកជាតិនិយមពិតប្រាកដ ហើយមិនត្រូវការអ្នកបរទេសនិយមដូចជាគណបក្ស និងមេដឹកនាំបក្សសង្គ្រោះជាតិកំពុងបម្រើផលប្រយោជន៍បរទេសឡើយ។ យើងទាំងអស់គ្នាជ្រោងទង់ជាតិខ្មែរ!

ដោយ៖ ចៅចាក់ស្មុក


No comments:

Post a Comment