បន្ទាយមានជ័យ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ ក្រុមការងារគណៈកម្មាការប្រយុទ្ធជំងឺកូវីដ-១៩ ថ្នាក់ខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងស្ទឹងបត់ ដើម្បីត្រៀមរៀបចំ ការងារត្រួតពិនិត្យធ្វើដំណើររបស់អ្នកធ្វើដំណើរ នៅពេលខាងមុខ និងផ្តល់ការណែនាំសម្រាប់ការត្រួតពិនិត្យសុខភាព របស់មន្រ្តីចត្តាឡីស័ក ឲ្យបានល្អប្រសើរ។
ជាមួយគ្នានោះ លោកអភិបាលខេត្តក៏បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនឧបត្ថម្ភដល់មន្ត្រីកំពុងបំពេញបេសកកម្មការងារនៅទីតាំងនោះផងដែរ៕
No comments:
Post a Comment