Thursday, December 17, 2020

អភិបាលរងខេត្តកោះកុង ដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងសារពើភណ្ឌទ្រព្យសម្បត្តិ នៃរដ្ឋបាលខេត្ត

កោះកុង៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោក សំឃិត វៀន អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តំណាងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងសារពើភណ្ឌទ្រព្យសម្បត្តិ នៃរដ្ឋបាលខេត្ត។


លោកអភិបាលរងខេត្ត បានជម្រុញការងារធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ អោយបានហ្មត់ចត់ និងតាមដានស្រង់សម្ភារៈបញ្ចូល ក្នុងបញ្ជីសម្ភារៈនៅតាមទីចាត់ការ និងអង្គភាពអោយបានត្រឹមត្រូវ និងច្បាស់លាស់ ធ្វើយ៉ាងណាឲ្យបានសមស្រប ទៅនឹងគោលការណ៍ណែនាំនានា របស់ក្រសួងពាក់ព័ន្ធមួយចំនួនផងដែរ៕




No comments:

Post a Comment