Thursday, December 17, 2020

លោក ឌី រ៉ាដូ សួរសុខទុក្ខឪពុកប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ

 ឧត្តរមានជ័យ៖ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងលោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អមដំណើរដោយ លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត នាយករងរដ្ឋបាលខេត្ត អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីរាជការ បានអញ្ជើញចុះសាកសួរសុខទុក្ខឪពុកលោក ហែល ឆេងហុង ប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្ត ដែល បាននិងកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត។

ក្នុងឱកាសចុះសួរសុខទុក្ខនោះផងដែរ ក្រុមការងារ ក៏បាននាំយកនៅសម្ភារៈរួមមាន៖ ទឹកដោះគោឆៅ ២យួរ ទឹកសុទ្ធ ១កេស រួមនិងថវិកា៦៣ម៉ឺនរៀលជូនលោកផងដែរ៕




No comments:

Post a Comment