Thursday, December 17, 2020

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ គាំទ្រការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលឱ្យសិស្សថ្នាក់ទី១២ ជាប់បាក់ឌុបដោយមិន បាច់ប្រឡង

 សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្ដីថ្លែងការណ៍ គាំទ្រការ សម្រេចរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលអនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩- ២០២០ ជាប់ដោយមិនបាច់ឆ្លងកាត់ការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយសារវិបត្តិជំងឺកូវីដ-១៩។

ក្នុងសេចក្ដីថ្លែងការណ៍ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានសមាជិក ១១៤គ្រឹះស្ថានសិក្សា សូមប្រកាសគាំទ្រទាំងស្រុង និងសូមអនុវត្តឲ្យមានប្រសិទ្ធ ភាពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាប ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០ ដែលកំណត់ឲ្យជាប់ជាស្ថាពរ ចំពោះ បេក្ខជនទាំងអស់ដែលបានចុះឈ្មោះប្រឡង ដោយគ្មានការកំណត់និទ្ទេស។

គួរជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្ដីជូនដំណឹងមួយ ដោយសម្រេចឲ្យបេក្ខជនចុះឈ្មោះប្រលងសញ្ញាបត្រមធ្យម សិក្សាបឋមភូមិ (ឌីប្លូម) និងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០ ជាប់ជាស្ថាពរ ដោយគ្មានការកំណត់និទ្ទេស៕



No comments:

Post a Comment