Thursday, December 17, 2020

អភិបាលខេត្តស្វាយរៀង ចុះពិនិត្យមើលវឌ្ឍនភាពនៃការកែលម្អរសោភ័ណ្ឌភាពស្រះវង់ឱ្យកាន់តែមានភាពស្រស់បំព្រង

 ស្វាយរៀង៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមដំណើរដោយលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកអនុប្រធានអង្គភាពអគ្គិសនីស្វាយរៀង ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការកែលម្អរសោភ័ណ្ឌភាពស្រះវង់ក្រុងស្វាយរៀង រួម មានការ៉ូឡា សួនច្បារ ដាំដើមល្មើលម្អចំនួន៨ដើមនៅជំវិញស្រះនេះ ក្នុងនោះនិងធ្វើពិធីព្រលែងត្រីចម្រុះពណ៌នៅថ្ងៃឆ្លងឆ្នាំសកលឆ្នាំ២០២១ខាងមុខនេះ ។

នៅព្រឹកដដែលនេះ លោកអភិបាលខេត្តនឹងសហការីក៏បានអញ្ចើញចុះពិនិត្យមើលទីតាំងសួនច្បាររូបរមាសស្ថិតក្នុងភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីរៀបចំធ្វើផ្លូវមួយខ្សែទៀតខាងក្រោយសួនច្បារក្នុងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមានភាពងាយស្រួល និងកាត់បន្ថយការគ្រោះថ្នាក់ពេលឡើងមកលើផ្លូវជាតិលេខ១ផងដែរ៕





No comments:

Post a Comment