សៀមរាប៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប លោក ស៊ុំ សំអន នាយកសាខា តំណាងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានជួបសំណេះសំណាល និងទទួលថវិកាអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ឆ្នាំ២០២០ ពីលោក ធិននី វិធូ អភិបាលស្រុកវ៉ារិន និងលោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក។
នៅក្នុងឱកាសនោះ លោកអភិបាលស្រុកទាំងពីរខាងលេី បានឱ្យដឹងថា ថវិកាដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាពេលនេះ គឺជាទឹកចិត្តសប្បុរសរបស់មន្ត្រីរាជការរដ្ឋបាលស្រុក និងសប្បុរសជនក្នុងស្រុក ក្នុងការរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលស្រុក ព្រមទាំងក្រុមគ្រួសារនៃសប្បុរសជន បានបរិច្ចាគដោយសទ្ធាជ្រះថ្លា ហើយនេះក៏ជាវប្បធម៌នៃការចែករំលែកជួយគ្នា ទោះតិចក្ដីច្រើនក្ដី តែជាទឹកចិត្តជួយគ្នាក្នុងគ្រាក្រគ្រាលំបាក។
ក្នុងឱកាសនោះដែរលោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់មន្ត្រីរាជការរដ្ឋបាលស្រុកទាំងពីរ និងសប្បុរសជន ដែលបានយកចិត្តទុកដាក់ចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ គឺសបញ្ជាក់ពីទឹកចិត្តដ៏សប្បុរសធម៌ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។
នៅក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នឹងប្រើប្រាស់នូវថវិកានេះ ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។
ថវិកាដែលទទួលបានរួមមាន៖
-អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកវ៉ារិនថវិកាចំនួន ៦,១០០,៥០០(មួយលានមួយរយពាន់ប្រាំរយ)រៀល
– អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក ថវិកាចំនួន ៨,០០០,០០០(ប្រាំបីលាន)រៀល។
– សណ្ឋាគារ អង្គរ អេរ៉ា និងបាយ័ន អេរ៉ា ថវិកាចំនួន ១,០០០(មួយពាន់)ដុល្លារអាមេរិក។
– លោក សួង សុភា អនុប្រធានកិត្តិយសាខា ថវិកាចំនួន១០០(មួយរយ)ដុល្លារអាមេរិក៕
-អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកវ៉ារិនថវិកាចំនួន ៦,១០០,៥០០(មួយលានមួយរយពាន់ប្រាំរយ)រៀល
– អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក ថវិកាចំនួន ៨,០០០,០០០(ប្រាំបីលាន)រៀល។
– សណ្ឋាគារ អង្គរ អេរ៉ា និងបាយ័ន អេរ៉ា ថវិកាចំនួន ១,០០០(មួយពាន់)ដុល្លារអាមេរិក។
– លោក សួង សុភា អនុប្រធានកិត្តិយសាខា ថវិកាចំនួន១០០(មួយរយ)ដុល្លារអាមេរិក៕
No comments:
Post a Comment