Monday, July 15, 2019

ការចុះត្រួតពិនិត្យការប៉ុនប៉ងលួចកាប់រុករានទន្ទ្រានដីព្រៃតំបន់អភិរក្សនៃអាងស្តុបទឹកយកធ្វើជាកម្មសិទ្ធិ

ពោធិ៍សាត់៖ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍ សាត់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ត្រីជាច្រើនរូបទៀតចុះត្រួតពិនិត្យការប៉ុនប៉ងលួចកាប់រុករានទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិរបស់ជនទុច្ចរិតមួយចំនួនដែលជាតំបន់អភិរក្សនៃអាងស្តុបទឹកដែលស្ថិតនៅតំបន់ខ្ពង់រា ប នៃឃុំអូរសោមស្រុកវាលវែងនិងជាប់ព្រំប្រទល់នៃខេត្តកោះកុង។
ក្នុងការចុះត្រួតពិនិត្យនោះផងដែរគឺត្រូវបានប្រើរយៈ ពេល២យប់៣ថ្ងៃទើបចប់រួចរាល់៕






No comments:

Post a Comment