Monday, July 15, 2019

ពិធីសំណេះសំណាលជាមួយ គណៈកម្មាធិការ សសយក និងយុវជន ឃុំស្វាយយា ស្រុកស្វាយជ្រំ

ស្វាយរៀង៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ លោក តូច ប៉ូលីវ៉ា អនុប្រធាន គណៈកម្មាធិការ សសយក ខេត្ត ស្វាយរៀង តំណាងលោក ឌី វិជ្ជា ប្រធាន គណៈកម្មាធិ ការ សសយក ខេត្តស្វាយរៀង បានអញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ គណៈកម្មាធិការ សសយក និងយុវជន ឃុំស្វាយយា ស្រុកស្វាយជ្រំ ។
ពិធីនេះដែរមានការចូលរួមពី លោកមេឃុំ លោកស្រីសមាជិកប្រឹក្សាឃុំ លោកប្រធានគណៈកម្មាធិការ សសយក ស្រុកស្វាយជ្រំ លោកនាយកសាលាបឋមសិក្សាឈូកមាស និងប្អូនៗសមាជិក សមាជិកាគណៈកម្មា ធិការ សសយក ឃុំស្វាយយា សរុបប្រមាណ៥០ នាក់ ។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនោះផងដែរលោក តូច ប៉ូលីវ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានចូលរួមរបស់លោក លោកស្រី អាជ្ញាធរឃុំ បងប្អូនយុវជន និងសូមកោតសរសេីរចំពោះសកម្មភាពការងាររបស់គណៈកម្មាធិការ សសយក ស្រុក ឃុំ ដែលបានធ្វេីសកម្មភាព ចុះអប់រំផ្សព្វផ្សាយ ទប់ស្កាត់កុំអោយមានក្រុម បងតូច បងធំក្នុងមូលដ្ឋាន សកម្មភាពមនុស្ស ធម៌និងជួយការងារសង្គមជាច្រេីនដេីម្បីជួយដល់ស្រុក ឃុំរបស់ខ្លួន ក្នុងពេលកន្លងមក។
លោក បានបន្តជម្រាបជូនបងប្អូន យុវជនអោយបានយល់ដឹងអំពី រចនាសម័្ពន្ធរបស់សហភាពសហព័ន្ធយុវ ជនកម្ពុជាពីថ្នាក់កណ្តាល រាជធានី ខេត្ត ក្រុង ស្រុក ឃុំ ននិងភូមិ ផែនការដែលត្រូវធ្វើបន្តរបស់សសយក (សសរស្ដម្ភទាំង៩) និងវគ្គអប់រំខ្លីៗ របស់យុវជននៅតាមមូលដ្ឋាន។
ក្រោយពិធីសំណេះសំណាលរួចមក លោក ក៏បានចូល រួមដាំកូនឈើចំនួន ១៥០ ដើម (ក្រញូង គគី ធ្នង់ និងឈើទាល) នៅវត្តឈូកមាស ឃុំស្វាយយាផងដែរ៕






No comments:

Post a Comment