Monday, July 15, 2019

ពិធីប្រគេនទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យដល់ព្រះសង្ឃគង់ចាំព្រះវស្សា

តាកែវ៖ នៅថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០១៩ លោកបណ្ឌិត សុខ ប្រសិទ្ធ សមាជិកក្រុមសេនាធិការនៃក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះអណ្តែត និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំរមេញ រួមដំណើរជាមួយក្រុមការងារ បានអញ្ជើញចូលរួមប្រគេនទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យដល់ព្រះ សង្ឃដែលគង់ចាំព្រះវស្សានៅវត្តកោះអណ្តែត និងវត្តមាឃនាគ ស្ថិតនៅក្នុងឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក គិន ភក្តី អភិបាលស្រុកកោះអណ្តែត ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិ រួមជាមួយនឹងពុទ្ធបរិស័ទចំណុះ ជើងវត្ត។
សូមបញ្ជាក់ថា ទេយ្យវត្ថុបានយកមកប្រគេននាឱកាសនោះមាន៖ ទៀនព្រះវស្សាចំនួន ៣គូ អង្ករ ២បាវ មី ៦កេស ទឹកសុទ្ធ ៤កេស ភេសជ្ជៈបាកាស ៦កេស ទឹកត្រី ៤យួរ ទឹកស៊ីអ៉ីវ ៤យួរ ត្រីខ ២យួរ និងបច្ច័យក្នុង១វត្ត ចំនួន៥០ម៉ឺនរៀល បច្ច័យព្រះចៅអធិការចំនួន២អង្គ ក្នុង១អង្គៗទទួលបាន ៦ម៉ឺនរៀល បច្ច័យព្រះសង្ឃចំនួន ២៣អង្គ ក្នុងមួយអង្គៗទទួលបាន ៣ម៉ឺនរៀល ជូនសិលវន្ត័ និងសិលវត្តី ចំនួន២៦នាក់ ដោយម្នាក់ៗទទួលបាន ២ម៉ឺនរៀល។
លើសពីនេះ លោក សុខ ប្រសិទ្ធ បានចែកជូនថវិកាដល់ក្រុមប្រឹក្សាឃុំចំនួន៨នាក់ និងជំនួយការចំនួន២នាក់ ដោយម្នាក់ៗទទួលបាន ៣ម៉ឺនរៀល និងមានការចូលរួមប្រគេនបច្ច័យជូនព្រះសង្ឃរួមមានមេភូមិ អនុ និងសមាជិកចំនួន១៨នាក់ ដោយម្នាក់ៗទទួលបាន ២ម៉ឺនរៀល ប៉ូលីសប៉ុស្តិ៍ចំនួន៥នាក់ ដោយម្នាក់ៗទទួលបាន ២ម៉ឺនរៀល ប្រជាការពារភូមិចំនួន៨នាក់ ដោយម្នាក់ៗទទួលបាន ១ម៉ឺនរៀល។ សរុបថវិការួមទាំងអស់ ៤លាន ៦៧៦ពាន់រៀល៕





No comments:

Post a Comment