Monday, July 15, 2019

ពិធីប្រារព្ធខួបលើកទី២៦ ទិវាកងរាជអាវុធហត្ថនិងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសេនា ធិការដ្ឋានកងរាជ អាវុធហត្ថខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ តំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជេីញជាអធិបតីភាពក្នុងពិធីប្រារព្ធខួបលើកទី២៦ ទិវាកងរាជអាវុធហត្ថ និងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសេនាធិការដ្ឋានកងរាជ អាវុធ ហត្ថខេត្តត្បូងឃ្មុំ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គបញ្ជាការ នៃកងយោធ ពលខេមរភូមិន្ទ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ មេបញ្ជា ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង នាយ ទាហានជាន់ខ្ពស់ជាច្រើនរូប និងមេបញ្ជាការកងរាជអា វុធហត្ថទាំង២៥រាជធានី-ខេត្តផងដែរ៕











No comments:

Post a Comment