Monday, July 15, 2019

ពិធីចែកអំណោយជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យចំនួន ០៣គ្រួសារ នៅភូមិស្វាយបាកាវ

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ លោក គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរម រាជវាំង និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង អម ដំណើរដោយលោកទេសរដ្ឋមន្ត្រី គុយ សុផល លោក ឈា ហន លោក ហេង ពិទូ អភិបាល រងខេត្ត និងក្រុមការងារថ្នាក់កណ្ដាល ខេត្ត ស្រុក នាំយកអំណោយចែកជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ចំនួន ០៣គ្រួសារ នៅភូមិស្វាយបាកាវ ឃុំតាជេស ស្រុកត្រឡាច ខេត្តកំពង់ឆ្នាំង។
អំណោយដែលចែកជូននាឱកាសនោះរួមមាន អង្ករ ៥០គីឡូក្រាម មី០១កេស ត្រីខ ០១យួរតង់០១ ឃីត០១ និងថវិកា ៥០ម៉ឺនរៀលក្នុងមួយគ្រួសារ។ ឆ្លៀតក្នុងឱកាសនោះដែរ លោក ក៏បានជួបសំណេះ សំណាល និងចែកអំណោយជូនប្រជាពលរដ្ឋដែលមកចូលរួមចំនួនជាង ១០០ នាក់ក្នុងម្នាក់ៗទទួលបានសារុង ០១ និងថវិកា ១ ម៉ឺនរៀល។
សូមបញ្ជាក់ថាកាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៩ លោក គង់ សំអុល ក៏បានចាត់តាំងតំណាងនាំយកអំណោយមកជូនជនរងគ្រោះដែលមាន៖ អង្ករ ៥០ គីឡូក្រាម និងថវិកា ៥០ម៉ឺនរៀល ក្នុងមួយគ្រួសារៗផងដែរ ៕






No comments:

Post a Comment