លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា បន្ទប់ស្ថានការណ៍មិនខុសពីពីបញ្ជាការសមរភូមិទេ មិនអាចឱ្យបង្កើតឡើងនៅប្រទេសកម្ពុជាបានទេ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មិនអនុញ្ញាតិឱ្យបង្កើតបន្ទប់ស្ថានការណ៍នេះទេ។ លោក បានបន្ថែមថា លោកបានដឹងច្បាស់ហើយពីអ្នកដែលបានផ្តល់លុយឱ្យអង្គការ Comfrel ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបំពុលព័ត៌មានជុំវិញការបោះឆ្នោតកន្លងមក។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា នៅពេលនេះ លោកមានឯកសារគ្រប់គ្រាន់ពាក់ព័ន្ធអំពីផែនការផ្តួលរំលំរដ្ឋាភិបាល ហើយលោក ក៏បានរម្លឹកពីច្បាប់ស្តីពីគណបក្សនយោបាយដែលនៅក្នុងច្បាប់នេះ បានចែងថា គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាពឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាព របស់ទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ ហើយគណបក្សនយោបាយ មិនត្រូវយល់ព្រមដោយចំហរ ឬ ឃុបឃិតជាមួយទណ្ឌិតជាប់ទោស ធ្វ្វើសកម្មភាពណាមួយ ដើម្បីជាប្រយោជន៍ខ្លួនផងដែរ៕

No comments:
Post a Comment