Tuesday, August 22, 2017

ចាប់ពីឆ្នាំ២០១៨ តទៅ ក្នុង១សហគមន៍នឹងទទួលបានមូលនិធិ ៤លានរៀលដើម្បីចូលរួម ក្នុងការការពារអភិរក្សធនធានធម្មជាតិ

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅ វិមានសន្តិភាព រាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចផ្តល់មូលនិធិ៤លានរៀលក្នុងមួយសហគមន៍ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោក គាំទ្រយ៉ាងពេញទំហឹងឱ្យមានកិច្ចការពារ និងអភិរក្សសត្វខ្លាដំបងឱ្យបានគង់វង្សនៅទូទាំងប្រទេស គឺធ្វើយ៉ាងណាដើម្បីឱ្យខេត្តរតនគិរី និងមណ្ឌលគិរី ក្លាយជាព្រៃឈើអន្តរជាតិ ដែលនឹងជួយទាក់ទាញភ្ញៀវទេសចរណ៍បង្កើនប្រាក់ចំណូលជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ដើម្បីជួយពង្រឹងដល់សហគមន៍មូលដ្ឋាននានាដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការការពារអភិរក្សធនធានធម្មជាតិ លោក បានសម្រេចបង្កើតមូលនិធិបរិស្ថាន ដើម្បីផ្តល់មូលនិធិទ្រទ្រង់ជួយសហគមន៍ ហើយនៅឆ្នាំ ២០១៨ ខាងមុខនេះ ក្នុងមួយសហគមន៍ គឺនឹងទទួលបានមូលនិធិ ៤លានរៀលផងដែរ៕





No comments:

Post a Comment