នៅថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៧ លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និង លោក កៅ ផល អនុរដ្ឋលេខាធិការ តំណាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបាននាំសត្វរបស់ខ្លួន មកទទួលវ៉ាក់សាំង ដែលមន្ទីរកសិកម្មបានរៀបចំជូននោះ និងជូនថវិកាអ្នកចូលរួមចំនួន ២០០នាក់ ម្នាក់១ម៉ឺនរៀល។
នាឱកាសនោះផងដែរ អភិបាលខេត្ត និងលោក កៅ ផល ព្រមទាំង មន្ត្រីរួមដំណើរ ក៏បានអញ្ជើញអុចធូប និងប្រគេនបច្ច័យចំនួន១លានរៀលដល់ព្រះសង្ឃ នៅវត្តឥន្ធកោសី ហៅវត្តកោះជ្រូក ស្ថិតនៅឃុំកោះសំរោង និងជូនតាយាយ៥០ម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀលផងដែរ ៕

No comments:
Post a Comment