Tuesday, August 22, 2017

ការគិតគូរពីសុខភាពមន្ត្រីដែលបំរើការងារ​ ក្នុងពេល​បំពេញបេសកកម្ម​ គឺជំរុញ​ឱ្យការបំពេញ​ការងារ​កាន់តែ​មានប្រសិទ្ធភាពខ្ពស់​

កំពង់ឆ្នាំង៖ លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានថ្លែងថា ការគិតគូរពីសុខភាពមន្ត្រីរាជការ ក្នុងពេលបំពេញបេសកកម្ម ជាបញ្ហាចំបង ដើម្បីឈានទៅសំរេចគោលដៅមួយ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក កែវ ពៅ បានថ្លែងបែបនេះនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ក្នុងឱកាសដែលលោក បាននាំយកអាវភ្លៀងទៅចែកជូនដល់មន្រ្តី កម្មករ កម្មការីនី មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងចំនួន២៦៦នាក់។

លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការខេត្ត បានថ្លែងបន្តថា ការផ្តល់ជូននូវអាវភ្លៀងជាជំរកមួយ សំរាប់មន្ត្រី កម្មករ កម្មការីនី ក្នុងពេលបំពេញការងារនូវរដូវភ្លៀង កុំអោយមានជំងឺផ្តាសាយ និងសំរាប់ធ្វើ
ដំណើរមកបំពេញការងារអោយបានទាន់ពេលវេលា។

លោកបានមានប្រសាសន៍បន្តទៀតថាកន្លងមក នៅពេលភ្លៀងម្តងៗមានការស្ទះលូ និងប្រឡាយ ដូចនេះកម្មករ និងកម្មការីនី ត្រូវចេញបេសកកម្មគ្រប់ទីកន្លែង តាមផ្លូវក្នុងខេត្តកំពង់ឆ្នាំង ស្តារប្រឡាយ និងកាយមុខលូ ដើម្បីត្រូវរំដោះជំនន់ទឹកភ្លៀង តាមផ្លូវមិនអោយមានការកកស្ទះចរាចរណ៍ និងដើម្បីបញ្ចៀស និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕



No comments:

Post a Comment