លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ពិភពលោកនេះ មិនមានយុត្តិធម៌ទេ អាមេរិក ចូលវាយអ៊ីរ៉ាក់ ឥឡូវស្លាប់ប្រជាជនអ៊ីរ៉ាក់ ហេតុអ្វីក៏អាមេរិកមិនមានទោស? អាមេរិកហើយ ជាអ្នកនាំបញ្ហានៅលីប៊ី នាំបញ្ហានៅស៊ីរី នៅយេមែន ហេតុអ្វីក៏អាមេរិកមិនមានទោស? សង្រ្គាមកើតឡើង បានបង្កនូវសោកនាដកម្មជាច្រើន ភាពខ្ទេចខ្ទាំ បែកបាក់គ្រួសារ ការភៀសខ្លួន បាត់បង់អស់នូវសិទ្ធិសេរីភាពក្នុងការរស់នៅ និងការសិក្សាជាដើម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ជនបរទេសមួយចំនួន ពូកែណាស់ខាងបន្ទរតាម គេនិយាយខុសមិនហ៊ានទេ ប៉ុន្តែបើខ្មែរខុសតែបន្តិចអត់បានទេចាប់ទោសគ្រប់បែបយ៉ាង ពូកែខាងបំភ្លៃបំផ្លើសការពិត។ លោក បានបន្ថែមថា លោកគ្រាន់តែរំដោះប្រជាជនឱ្យរួចផុតពីរបបប៉ុល ពត និងទប់ស្កាត់របបនេះកុំឱ្យកើតឡើងវិញ ម៉េចក៏ថាលោកខុស៕

No comments:
Post a Comment