បើតាមអ្នកនាំពាក្យអគ្គលេខាធិការ UN ដកស្រង់ដោយសារព័ត៌មាន Russian Today (RT) នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា សុវត្ថិភាពប្រជាជនស៊ីវិលស៊ីរី ៤០០,០០០នាក់ នៅក្នុងទីក្រុងរ៉ាកកា ជាទីដែលកងកម្លាំងប្រឆាំងស៊ីរី គំាទ្រដោយសហរដ្ឋអាមេរិក កំពុងទម្លាក់គ្រាប់បែកលើពួក ISIS បានបង្កជាការព្រួយបារម្ភយ៉ាងធំធេង សម្រាប់អង្គការសហប្រជាជាតិ UN ខណៈជនស៊ីវិលជាច្រើននៅតែ បន្តរងគ្រោះរីឯហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លាញយ៉ាងដំណុំ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន RT លោក Farhan Haq បានគូសបញ្ជាក់ថា កាលពីប៉ុន្មានសប្ដាហ៍មុន ជនស៊ីវិលជាច្រើននាក់បានបាត់បង់ជីវិត និងរងរបួស ហើយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំ ក្នុងនោះមានទំាងសាលារៀន មន្ទីរពេទ្យ ផ្សារ និងស្ថានីយ៍ផ្គត់ផ្គង់ទឹកត្រូវបានបំផ្លាញដោយសារតែការវាយប្រហារតាមផ្លូវអាកាស ដែលនេះបានបង្កជាក្ដីកខ្វល់យ៉ាងខ្លាំង។ ដូច្នេះយើងពិតជាត្រូវការការបញ្ជាក់ឱ្យច្បាស់ថា គ្រប់ភាគីជម្លោះទំាងអស់ធ្វើសកម្មភាពរបស់ខ្លួន ដោយឈរលើមូលដ្ឋានមនុស្សធម៌ ដើម្បីកុំឱ្យជនស៊ីវិលនៅតែបន្តរងគ្រោះ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងពួក ISIS។
បើតាមក្រុមអ្នកជំនាញ សង្រ្គាមស៊ីវិលស៊ីរីបច្ចុប្បន្ន មិនមែនត្រឹមតែជាសង្រ្គាមបង្ហូឈាមរវាងក្រុមប្រឆាំង និងរដ្ឋាភិបាលស៊ីរីនោះទេ ក៏ប៉ុន្តែពេលនេះវាបានក្លាយជាទីលានដណ្ដើមឥទ្ធិពល និងបង្កើតបក្សសម្ព័ន្ធទៅហើយ។ ជាក់ស្ដែងនៅក្នុងសង្រ្គាមនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត លោកខាងលិចគំាទ្រក្រុមប្រឆាំងស៊ីរី រីឯរុស្ស៊ី និងអ៊ីរ៉ង់គំាទ្ររដ្ឋាភិបាល លោកប្រធានាធិបតី បាស្សា អាល់ អាស្សាដ៕

No comments:
Post a Comment