Tuesday, April 25, 2017

តើលោក ជុន ច័ន្ទបុត្រ នឹងត្រូវឃាត់ខ្លួនឬទេនៅថ្ងៃចូលខ្លួនតាមដីកាកោះហៅរបស់តំណាងអយ្យការនោះ?

ខាងលើនេះ គឺជាសំណួរដែលអ្នកសារព័ត៌មានជាច្រើនបានចោទឡើង។ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០១៧ថា តំណាងអយ្យការ អាចឃាត់ខ្លួនជនសង្ស័យនៅថ្ងៃចូលខ្លួនប្រសិនបើរកឃើញធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌណាមួយ!

លោក គឹម សន្តិភាព ក៏បានបញ្ជាក់ថា បើយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ប្រសិនបើតំណាងអយ្យការពិនិត្យឃើញថាមានភស្តុតាងដែលកំណត់បាននូវធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌណាមួយពាក់ព័ន្ធនឹងសកម្មភាពរបស់ជនសង្ស័យ ក្រោយពីការសាកសួរនៅថ្ងៃចូលខ្លួននោះ តំណាងអយ្យការអាចឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃនោះតែម្តង ដើម្បីអនុវត្តនីតិវិធីបន្ត!

អ្នកនាំពាក្យរូបនេះ ក៏បានសង្កត់ធ្ងន់ថា ហេតុនេះករណីលោក ជុន ច័ន្ទបុត្រ ក៏ដូចគ្នានេះដែរ!


No comments:

Post a Comment