Thursday, October 20, 2022

សម្តេចតេជោ ហ៊ុន សែន ៖ ទោសរបស់ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ គ្មានថ្ងៃលើកលែងឱ្យជាដាច់ខាត

សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី ថ្លែងថា ទោសរបស់ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ (សម រង្ស៊ី) មានច្រើនណាស់ ដូចយើងបានដឹងកន្លងមកពីទង្វើដែលជនក្បត់ជាតិបានប្រព្រឹត្តមានទាំងវីដេអូ និងរូបភាព ជាមួយជនបរទេស ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈឱ្យប្រជាពលរដ្ឋបានឃើញ។ សម្តេចថា សកម្មភាពខុសច្បាប់ធ្ងន់ធ្ងររបស់ជនក្បត់ជាតិ ៣ជំនាន់នេះ គឺ មិនអាចលើកលែងទោសឱ្យបានជាដាច់ខាត។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២វិញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ជនក្បត់ជាតិនៅតែមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ដូចដែលជនក្បត់ជាតិ បានធ្វើនៅឆ្នាំ២០១៣ តែសម្តេចថា នឹងកំដរដល់ទីបញ្ចប់។

សម្តេចតេជោ បានព្រមានថា បណ្តាគណបក្សនយោបាយ ឬបុគ្គលណាដែលមានការពាក់ព័ន្ធជាមួយទណ្ឌិតម្នាក់នេះ ប្រហែលជាត្រូវទទួលបាបកម្មទៅវិញទេ សូមដកខ្លួនឱ្យឆ្ងាយពីជននេះ បើមិនចង់ទទួលបាបកម្ម និងប្រឈមមុខនឹងផ្លូវច្បាប់៕



No comments:

Post a Comment