Thursday, October 20, 2022

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីបោះឆ្នោត



(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២វិញ។



នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេស និងធ្វើសន្និសីទសារព័ត៌មានដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖

* សម្តេចតេជោ ចោទសួរថា តើអាចក្លាយជាអ្នកដឹកនាំប្រទេសយ៉ាងម៉េចទៅ បើមិនទាន់កាន់អំណាចផង ខ្លួនចុះកិច្ចព្រមព្រៀងប្រគល់ឱ្យបរទេសនូវដែនដីកម្ពុជា?

* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យពលរដ្ឋត្រូវមើលឱ្យឃើញអំពីសារជាតិក្បត់ជាតិ របស់ទណ្ឌិត សម រង្ស៉ី

* សម្តេចតេជោ កុំថាឡើយអ្នកឯងមិនកាន់អំណាច សូម្បីតែខ្ញុំកាន់អំណាចបើហ៊ានចុះហត្ថលេខាឱ្យទឹកដីទៅប្រទេសណាមួយ ខ្ញុំក៏នឹងជាប់ទោសធ្ងន់ធ្ងរដូចគ្នា

* សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា សាលក្រមកាត់ទោស សម រង្ស៉ី មួយជីវិត គឺត្រឹមត្រូវបំផុត

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនត្រឹមតែមិនលើកលែងឱ្យនោះទេ ថែមទាំងដាក់ចេញចលនាកម្ចាត់ចោលនូវនយោបាយជ្រុលនិយមទណ្ឌិត សម រង្ស៉ី ផងដែរ

* សម្តេចតេជោ ហ៊ុន សែន ប្រកាសកំដរការប៉នប៉ងផ្តួលរំលំរបស់ ទណ្ឌិត សម រង្ស៉ី រហូតដល់ចប់

* សម្តេចតេជោ ហ៊ុន សែន៖ ក្នុងយុទ្ធសាស្ត្រនយោបាយ កាលមុនខ្ញុំប្រើ៥ គឺយុទ្ធសាស្ត្រឌីហ្វីត តែពេលនេះខ្ញុំប្រើតែ២ទេ គឺ Isolate និង Finish

* សម្តេចអំពាវនាវឱ្យមន្ត្រីអត្រាកូលដ្ឋាន ជួយសម្រួលឯកសារសម្រាប់ការបោះឆ្នោតប្រជាពលរដ្ឋ ឱ្យទាន់ពេលវេលា

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ធនាគារជាតិ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានផ្តល់ការអនុគ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្លាំងរបស់ក្រុមក្បត់ជាតិ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល មិនមានសមត្ថភាពណាដូចខ្មែរក្រហមនោះទេ

* សម្តេចតេជោ ហ៊ុន សែន៖ ជោគជ័យរបស់ជនក្បត់ជាតិ សម រង្ស៉ី មានតែមួយគត់ គឺមិនបានបង់ឱ្យខ្ញុំ១អឺរ៉ូ ចំណែកខ្ញុំអ្វីដែលចង់បាន គឺនៅក្នុងការបរិយាយរបស់សាលក្រម

* សម្តេចតេជោ ហ៊ុន សែន៖ នៅក្នុងសាលក្រមបារាំងមាន២ចំណុច ដែលគួរឱ្យចាប់អារម្មណ៍ គឺម្ខាងជារឿងសមាមាត្ររវាងអ្នកមានអំណាច និងប្រជាពលរដ្ឋ និងម្ខាងទៀតទាក់ទងនឹងច្បាប់របស់អឺរ៉ុប

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា ជីតា លោក សម រង្ស៉ី ឈ្មោះ សម ញាណ ធ្លាប់ឈរឈ្មោះនៅក្នុងគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ១៩៥៥

* សម្តេចតេជោ ហ៊ុន សែន៖ អាចោរក្បត់ជាតិ សម រង្ស៉ី មានកំហុសនយោបាយធំ២ គឺទី១៖ នាំមនុស្សរត់ទៅក្រៅស្រុក ដែលធ្វើឱ្យក្បាលម៉ាស៊ីននយោបាយពួកប្រឆាំងដាច់អស់ និងទី២៖ គឺដកមនុស្សចេញពី គ.ជ.ប។

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ លោក សម រង្ស៉ី ខុសខ្លួនឯងកុំបន្ទោសគេ ហើយបន្តល្ងង់បែបនេះតទៅទៀតទៅ៕ ដោយ៖ Fresh News











No comments:

Post a Comment