Thursday, October 20, 2022

ឯកសារចំនួន២ រវាងកម្ពុជា-ទីម័រខាងកើត ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា

(ភ្នំពេញ)៖ កម្ពុជា-ទីម័រខាងកើត បានចុះកិច្ចព្រមព្រៀងលើឯកសារចំនួន ក្នុងដំណើរទស្សនកិច្ចរបស់ លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រឡេស្ត (ទីម័រខាងកើត) មកកាន់ប្រទេសកម្ពុជា។


ឯកសារចំនួន២នេះ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកប្រធានាធិបតិ លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បន្ទាប់ថ្នាក់ដឹកនាំកំពូលទាំងពីរជួបពិភាក្សាការងារមួយចំនួន។

ឯកសារចំនួន២នោះ រួមមាន៖

ទី១៖ អនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការធ្វើពាណិជ្ជកម្មអង្កររវាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលចុះហត្ថលេខាដោយ លោកស្រីបណ្ឌិត daljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការទីម័រខាងកើត និង លោក ប៉ាន សូរសក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។

ទី២៖ កិច្ចព្រមព្រៀង ស្ដីពីសេវាកម្មដឹកជញ្ជូនផ្លូវអាកាសរវាងរដ្ឋាភិបាល

នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះហត្ថលេខាដោយ លោកស្រីណ្ឌិត Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការទីម័រខាងកើត និង លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។

សូមបញ្ជាក់ថា លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា វ័យ ៧២ឆ្នាំ បានដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចធ្វើឡើងតបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ៕








No comments:

Post a Comment