Thursday, October 20, 2022

សម្តេចតេជោ ហ៊ុន សែន ៖ គ្មានថ្ងៃលើកទោសឱ្យទណ្ឌិតក្បត់ជាតិជាដាច់ខាត ថែមបំផុសចលនាដើម្បីកំចាត់ចោលនូវមនោគមន៍វិជ្ជាជ្រុលនិយមនៃជនក្បត់ជាតិ ៣ជំនាន់

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កាលពេលមុនៗ សម្តេច ធ្លាប់បានចុះហត្ថលេខាស្នើសុំព្រះមហាក្សត្រលើកលែងទោសឱ្យជនក្បត់ជាតិ មានចំនួន ២លើករួចមកហើយ តែលើកនេះគ្មានថ្ងៃលើកលែងទោសឱ្យទណ្ឌិតក្បត់ជាតិ ៣ជំនាន់ បន្តទៀតនោះទេ ពីព្រោះជនក្បត់ជាតិនេះ មិនត្រឹមតែមិនបានភ្ញាក់រលឹកនោះទេ ថែមទាំងដឹកនាំរដ្ឋប្រហារចង់ផ្តួលរំលំរាជរដ្ឋាភិបាលទៀត ដូចនេះគ្មានថ្ងៃលើកលែទោសឱ្យជនក្បត់ជាតិជាដាច់ខាត។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២វិញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្ត កន្លងមកសម្តេច បានដឹកនាំចលនារំលាយអង្គការចាត់តាំងខ្មែរក្រហម បានជោគជ័យ ឥឡូវសម្តេចនៅបន្តធ្វើចលនានេះដដែលតាមរយៈអំពាវនាវចំពោះប្រជាពលរដ្ឋដែលជនខុសជឿជនក្បត់ជាតិនេះ សូមបញ្ឈប់ភ្លាមទៅ ទន្ទឹមនឹងការអំពាវនាវនេះ នៅប្រើវិធានការផ្លូវច្បាប់ផងដែរទៅគណបក្សនយោបាយណាដែលធ្វើនូវកំហុសបទឧក្រិដ្ឋធ្ងន់ធ្ងរ ច្បាប់ត្រូវតែរំលាយគណបក្សនោះចោលភ្លាមតែម្តង៕




No comments:

Post a Comment