Thursday, October 20, 2022

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣០ នៅប្រទេសថៃ នៅចុងខែតុលានេះ

 (ភ្នំពេញ)៖ តបតាម​​ការអញ្ជើញរបស់ លោក ឈួន លីកផៃ (Chuan Leekpai) ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃឡង់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃកម្ពុជា នឹងដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់សភានៃកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣០ (APPF-30) ដែលសភាថៃឡង់ នឹងធ្វើជាម្ចាស់ផ្ទះ នាទីក្រុងបាងកក ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋសភា បានឱ្យដឹងទៀតថា នាឱកាសចូលរួមកិច្ចប្រជុំនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញថ្លែងបទអន្តរាគមន៍នៅកិច្ចប្រជុំជាផ្លូវការ​ក្រោមមូលបទ «សភានិងការអភិវឌ្ឍប្រកបដោយចីរភាព ក្រោយជំងឺកូវីដ-១៩»

នៅក្នុងកំលុងពេលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនេះ សម្តេចប្រធានរដ្ឋសភា គ្រោងជួបពិភាក្សាការងារទ្វេភាគីជាមួយសមភាគី ប្រធានរដ្ឋសភាថៃ និងទទួលជួបសវនាការជាមួយថ្នាក់ដឹកនាំសភាប្រទេសជាមិត្តមួយចំនួន​ទៀត ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការវិស័យការទូតសភាកម្ពុជា នៅលើឆាកអន្តរជាតិ ទាំងក្របខ័ណ្ឌពហុភាគី និងទ្វេភាគី។ ចំណែកសមាជិកគណៈប្រតិភូដទៃទៀតនឹងចូលរួមកិច្ចប្រជុំ តាមគណៈកម្មាធិការជាច្រើនរបស់ APPF ស្របតាមកម្មវិធីដែលបានរៀបចំ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋសភា៖




No comments:

Post a Comment