Friday, February 21, 2020

អ្នកដំណើរតាមនាវាអាមេរិកដែលមានតេស្តវិជ្ជមានចំពោះវីរុស Covid-19 នៅម៉ាឡេស៊ី មិនមានផ្ទុកវីរុសនេះទៀត ទេ


 អ្នកដំណើរតាមនាវាអាមេរិកដែលទទួលបានតេស្តវិជ្ជមានចំពោះវីរុស coronavirus នៅក្នុងប្រទេសម៉ាឡេស៊ី ឥឡូវនេះលែងមានផ្ទុកវីរុសនេះហើយ។
 ឧបនាយករដ្ឋមន្ត្រី Wan Azizah Wan Ismail បាននិយាយកាលពីថ្ងៃសុក្រ (21 កុម្ភៈ) ថា ស្ត្រីអាយុ 83ឆ្នាំ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យ Sungai Buloh ត្រូវបានធ្វើតេស្តម្តងហើយម្តងទៀត ហើយលទ្ធផលបានបង្ហាញថា លោកស្រីមិនមានផ្ទុកវីរុសនេះទៀតទេ។
លោកបានឱ្យដឹងថា «ការធ្វើតេស្តរបស់លោកស្រីបានទទួលលទ្ធផលអវិជ្ជមាន។ ទោះយ៉ាងណា លោកស្រីនៅតែត្រូវបានគេរក្សាទុក អោយនៅមន្ទីរពេទ្យ ពីព្រោះលោកស្រីមិនមានសុខភាពល្អនៅឡើយទេ ហើយនៅតែមាន រោគសញ្ញាផ្សេង។ នៅពេលដែលណាដែល លោកស្រីលែងមាន រោគសញ្ញាហើយ នោះលោកស្រីអាចចេញពីមន្ទីពេទ្យបានហើយ។»
 ស្ត្រីរូបនេះ និងប្តីអាយុ 85 ឆ្នាំរបស់គាត់បានស្ថិតនៅលើនាវា MS Westerdam ដែលបាន ចូលចតនៅក្រុងព្រះសីហនុប្រទេសកម្ពុជា កាលពីសប្តាហ៍មុន។
 ប្តីប្រពន្ធមួយនេះបានហោះហើរក្នុងជើងហោះហើរពិសេស មួយទៅកាន់ទីក្រុងកូឡាឡាំពួ ដែលមានផ្ទុកដឹកអ្នកដំណើរ 145នាក់ ដោយមានតែពួកគេពីរ នាក់ ប៉ុណ្ណោះដែលមាន រោគសញ្ញាសង្ស័យ។
 ការធ្វើតេស្តចំនួនពីរ លើស្ត្រីរូបនេះបាន បង្ហាញថាលោកស្រីមានតេស្តវិជ្ជមានចំពោះវីរុស Covid-19 ហើយបន្ទាប់មកលោកស្រីត្រូវបានគេដាក់នៅក្នុងបន្ទប់ដាច់ឆ្ងាយមួយនៅឯ មន្ទីរពេទ្យ Sungai Buloh ។ ប្តីរបស់លោកស្រីមានលទ្ធផលតេស្តអវិជ្ជមាន ប៉ុន្តែគាត់ បានជ្រើសរើសស្នាក់នៅ និងរួមដំណើរជាមួយប្រពន្ធរបស់គាត់នៅមន្ទីរពេទ្យ៕

ផ្សាយលើគេហទំព័រ The Straits Times ថ្ងៃទី21/02/2020
https://www.straitstimes.com/asia/se-asia/us-cruise-ship-passenger-in-malaysia-who-tested-positive-for-covid-19-clear-of-virus



No comments:

Post a Comment