Friday, February 21, 2020

លោក គង់ សំអុល ចុះត្រួតពិនិត្យដំណើរការសាងសង់ផ្លូវលេខ៥០C២ នៅឃុំផ្លូវទូក

កំពង់ឆ្នាំង៖ លោក គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង អមដំណើរដោយលោក គុយ សុផល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ នៃក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះត្រួតពិនិត្យអំពី ដំណើរការសាងសង់ផ្លូវលេខ៥០C២ ភ្ជាប់ពីឃុំច្រណូក ទៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ក្នុងនោះអាជ្ញាធរស្រុកកំពង់លែង បានអោយដឹងថា ផ្លូវដែលកំពុងដំណើរការសាងសង់ដោយក្រុមកងវិស្វកម្មសម្តេចឪនេះ ជាផ្លូវជាតិលេខ ៥០C២ មានប្រវែង១៥គីឡូម៉ែត្រ ភ្ជាប់ពីឃុំច្រណូក ទៅឃុំផ្លូវទូក ស្រុកកំពង់លែង ដែលជាព្រះរាជអំណោយ ព្រះករុណាព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕


No comments:

Post a Comment