Friday, February 21, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កោតសរសើរអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរួមគ្នាទប់ស្កាត់ការប៉ុនប៉ងធ្វើរដ្ឋ ប្រហារតាមបែបផែននៃបដិវត្តន៍ពណ៌

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះកងកម្លាំងនគរបាលជាតិមានសាមគ្គីភាពផ្ទៃក្នុង និងមានកិច្ចសហប្រតិបត្តិការល្អជាមួយកងកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាមួយនឹងការចូលរួមពីប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានបានរួមគ្នារក្សាការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពិសេសគឺការខិតខំរួមគ្នា គ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន រាំងស្កាត់ទាន់ពេលវេលា នូវរាល់សកម្មភាពប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងការបង្កចលាចលវឹកវរក្នុងសង្គម តាមបែបផែននៃបដិវត្តន៍ពណ៌ បានទប់ស្កាត់ទាន់ពេលវេលានូវសកម្មភាពភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង ស្របពេលដែលនិន្នាការទាំងអស់នេះកំពុងមានការកើនឡើងទាំងក្នុងតំបន់និងក្នុងពិភពលោក។
លោកបានថ្លែងដូចនេះ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកពិតជាមានមោទនភាពនិងថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ មន្រ្តីរាជការស៊ីវិលនិងរដ្ឋបាលគ្រប់លំដាប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម រួមគ្នាពុះពារសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូនជាតិ ប្រជាជន និងមាតុភូមិ៕



No comments:

Post a Comment