Friday, February 21, 2020

ពិធីប្រកាសសុពលភាពតែងតាំងសមាសភាពមន្ត្រីស្ថានីយ៍ថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសសុពលភាពតែងតាំងសមាសភាពមន្ត្រីស្ថានីយ៍ថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន ០២ខេត្ត គឺនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ប្រារព្ធនៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។ ពិធីប្រកាសនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង, ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់, លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង, ថ្នាក់ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់, លោក លោកស្រីអនុប្រធានមន្ទីរ, ការិយាល័យ និងមន្ត្រីនៃមន្ទីរ។
គូសបញ្ជាក់ផងដែរថា ការកែសម្រួលលើមន្រ្តីបំរើការនៅអង្គភាពស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃលេខាធិការដ្ឋាននៃគណៈកម្មការសម្របសម្រួលអចិន្ត្រៃយ៍ យោងអនុក្រិត្យ លេខ ១៤១ អនក្រ.បក ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ ក្នុងគោលបំណងបំលាស់ប្តូរមន្រ្តីអនុវត្ត ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ និងបង្កើនវិធានការយ៉ាងម៉ឺងម៉ាត់លើយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់៕



No comments:

Post a Comment