Wednesday, March 01, 2017

លោក ហ៊ុន សែន បញ្ជាក់ថា អាមេរិកបានឈ្លានពានគេហើយតាំងខ្លួនធ្វើជាគ្រូប្រដៅគេទៀត

នៅព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្កោលទោស ចំពោះសហរដ្ឋអាមេរិក ដែលបានឈ្លានពានគេ ហើយ​តាំងខ្លួ​ន​ធ្វើ​ជា​គ្រូប្រដៅ​គេ​​ទៀត។ លោក បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និ​​សីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍន៍​​​ កុមារតូច ដែលរៀបចំដោយ ក្រសួង​​អប់រំយុវជន និងកីឡា នៅសណ្ឋាគារអង្គរអេរ៉ា ខេត្តសៀមរាប

លោក ហ៊ុន សែន បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានសម្លាប់គេជាច្រើន ហើយមក​តាំង​ខ្លួន​ធ្វើជា​គ្រូប្រដៅគេទៀត នៅប្រទេសគេសោះ ហ៊ានចេញសេចក្តីថ្លែងការណ៍ពី​ទីក្រុងវ៉ាស៊ីន​តោ​ន ស្តី​​​ពី​ការរំលោភសិទ្ធិ​មនុស្ស សិទ្ធិកុមារ ពលកម្មកុមារ ការរំលោភសេរីភាព តើអាមេរិកមាន​ដែល​​ចេញ​របាយការណ៍ ​ថា​ខ្លួនបាន​ឈ្លាន​ពា​ន​គេ បានសម្លាប់​កុមារប៉ុន្មាននាក់​ក្នុងប្រទេស​នា​នា​​ដែរឬទេ?

ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិសេរីភាព ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងថា លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានហាមឃាត់ មិនឱ្យ​សារ​ព័ត៌​មានមួយចំនួនចូលយកព័ត៌មាននៅសេតវិមានហាមឃាត់មិនឱ្យមានជន​ភៀសខ្លួនមកពី​៧​​​​ប្រ​ទេស ចូលសហរដ្ឋអាមេរិក៕


No comments:

Post a Comment