Monday, February 15, 2016

ព័ត៌មានថ្មីជុំវិញបាតុកម្មប្រឆាំង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បក្សសង្គ្រោះជាតិ ពិតជាមានចរិតបង្កហេតុ បង្កជម្លោះ!

នៅទីបំផុត មេដឹកនាំគណបក្សប្រឆាំង គឺពិតជាមិនអាចលាក់បាំងនូវពុតត្បុតរបស់ខ្លួនបានទៀតឡើយ ពីព្រោះបាតុកម្មដែលដឹកនាំដោយសកម្មជនរបស់ខ្លួនមួយក្រុមតូច ក្នុងនោះដឹកនាំដោយឈ្មោះ ម៉ែន វណ្ណៈ និងគូកន ព្រមទាំងមានការចូលរួមពីក្រុមសង្ឃសកម្មប្រយុទ្ធមួយចំនួន បានធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន ដោយពួកគេទាំងនោះ បានស្រែកតវ៉ា យ៉ាងគឃ្លើន និងនិយាយបំផ្លើសប្រាស់ចាកពីស្ថានភាពពិតនៅកម្ពុជាទាំងស្រុង។
ពួកគេស្រែកឲ្យលោក ហ៊ុន សែន ចុះចេញពីអំណាច ខណៈដែលពួកគេមានគ្នាតែមួយដំបរស្វាសោះ មិនមែនតំណាងឲ្យពលរដ្ឋនៅក្នុងប្រទេសកម្ពុជាដែលបានបោះឆ្នោតគាំទ្រលោក ហ៊ុន សែន ដោយសម្លេងច្រើនលើសលប់រាប់លាននាក់នោះឡើយ។ ពេលឮពាក្យនេះជាថ្មី គឺយើងបាននឹកឃើញដល់សកម្មភាពដឹកនាំធ្វើបាតុកម្មយ៉ាងអាណាធិបតេយ្យនៅក្នុងប្រទេសដឹកនាំដោយលោក កឹម សុខា និងសម រង្ស៊ី ក្រោយពីគណបក្សខ្លួនបានចាញ់ឆ្នោតកាលពីឆ្នាំ២០១៣កន្លងទៅ ជាមួយនឹងសម្រែក ហ៊ុន សែនអើយចុះចេញទៅៗៗៗៗៗ។
សារដដែលៗរបស់មេបក្ស និងសកម្មជន គឺដូចគ្នា! តើលោក កឹម សុខា បានលឺទេ? ឬក៏ពួកអស់លោក គិតថា ប្រើល្បិចឆ្កែកន្ទុយខ្វៀននេះ អាចបិទបាំងគេឯងបាន?  ការពិតពួកលោកប្រសប់សម្តែងល្ខោនណាស់ ប៉ុន្តែ ល្បិចស្មោគគ្រោកនេះ វារាក់កំផែលពេកហើយ។
អ្វីដែលយើងចង់បង្ហាញប្រាប់ប្រជាពលរដ្ឋកម្ពុជានៅពេលនេះ គឺចរិតបង្កហេតុ បង្កជម្លោះ ញុះញង់បង្ករឿង គឺពិតជាផ្តើមចេញពីសកម្មជនអ្នកគាំទ្រគណបក្សប្រឆាំងយ៉ាងពិតប្រាកដ។ មិនត្រឹមតែប៉ុណ្ណោះក៏បានបង្ហាញយ៉ាងជាក់ច្បាស់ថា  មេបក្សប្រឆាំងទាំងពីររូប គឺអសមត្ថភាពបំផុតក្នុងការគ្រប់គ្រងកម្លាំងរបស់ខ្លួន មិនបាន ដោយហេតុថា គណបក្សប្រឆាំងមួយនេះ ធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦កន្លងទៅ បន្ទាប់ពីមានការព្រមានរបស់លោក ហ៊ុន សែន ថាប្រសិនបើមានបាតុកម្មនៅសហរដ្ឋអាមេរិកប្រឆាំងរូបលោក ស្ថានការណ៍នៅកម្ពុជានឹងធ្ងន់ធ្ងរ គឺបក្សសង្គ្រោះជាតិកាលណោះបានប្រកាសថា គណបក្សរបស់ខ្លួនពុំមានគោលការណ៍ ឬផែនការឲ្យសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា រៀបចំធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសហរដ្ឋអាមេរិក នៅខែកុម្ភៈ នេះឡើយ។ ភ្លាមៗនោះ គណបក្សសង្គ្រោះជាតិសាខា រដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង ក៏បានចេញសេចក្តីប្រកាសព័ត៌មានផងដែរថា ពួកខ្លួនក៏មិនមានគម្រោងធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែនដែរ។
សួរថា ចុះពេលនេះ ហេតុអ្វីបានជាអនុប្រធានគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក ដឹកនាំដោយលោក ម៉ែន វណ្ណៈ នៅតែប្រមូលផ្តុំគ្នាធ្វើបាតុកម្ម? នេះហើយដែលគេហៅថា ពួកក្រុមនិយាយក្រឡិចក្រឡុច និងក៏ជាការបង្ហាញពីកំសោយផុតលេខរបស់មេបក្សសង្គ្រោះជាតិ គឺសូម្បីតែសកម្មជនរបស់ខ្លួនមួយតំបរស្វា ក៏គ្រប់គ្រង ទប់ស្កាត់មិនបានផង ចុះទម្រាំដឹកនាំប្រទេសទៀត តើកម្ពុជានឹងត្រូវប្រឈមនឹងបញ្ហា វឹកវរចលាចលយ៉ាងណាទៅ?
ដូច្នេះ បើមានបាតុកម្មណាមួយប្រឆាំងនឹងមេដឹកនាំបក្សសង្គ្រោះជាតិនៅក្នុងប្រទេស សូមមេបក្សប្រឆាំងកុំបកស្រាយបំពាន ពីព្រោះទង្វើទុចរិត និងមេភ្លើង នាំឲ្យមានបញ្ហាកើតឡើង ពិតជាផ្តើមចេញពីក្រុមប្រឆាំងហ្នឹងឯង ជាមេក្លោង ញុះញង់ បង្កជម្លោះ!  ហើយក៏សូមផ្តាំផ្ញើទៅមេបក្សប្រឆាំងផងដែរថា សូមពួកអស់លោកបញ្ឈប់ទៅការផ្ញើលិខិតសុំកិច្ចអន្តរាគមន៍ទៅសមត្ថកិច្ចដើម្បីការពារ ថ្នាក់ដឹកនាំ ទីស្នាក់ការ លំនៅដ្ឋានរបស់ពួកអស់លោកនៅភ្នំពេញ ប្រសិនបើពួកអស់លោកអសមត្ថភាពក្នុងការគ្រប់គ្រងសកម្មជនរបស់ខ្លួនបែបនេះ៕


No comments:

Post a Comment