Friday, December 18, 2015

GMAC អំពាវនាវដល់រាជរដ្ឋាភិបាលចាត់វិធានការសមស្រប និងមានប្រសិទ្ធិភាពចំពោះបាតុកម្មហិង្សានៅក្រុងបាវិត

នៅ​ថ្ងៃទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាដែលហៅកាត់ថាGMAC​ បានចេញ​លិខិត​ចំហរ​មួយ​ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ជាបន្ទាន់​ចំពោះ​ស្ថានភាព​កុបកម្ម​ដែល​បង្កឡើង​ដោយ​ក្រុម​កុបករ​ នៅក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន ដែល​ផ្តើមចេញពី​រោងចក្រ Kingmaker (Cambodia) Footwear CO.,LTDតាំងពី​​                  ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ និង​បាន​កំពុង​បន្តក្នុង​គោលដៅ​ដើម្បីទាមទារ​ការដំឡើង​ប្រាក់​ឈ្នួល​លើសពី​ការកំណត់​របស់គណៈកម្មការ​ប្រឹក្សា​ការងារ​កន្លង​ទៅ និង​បាន​បង្ក​ការ
ខូចខាត​យ៉ាងធ្ងន់ធ្ងរដល់​ទ្រ​ព្យ​សម្បត្តិ​របស់​រោងចក្រ សហគ្រាស​នៅក្នុង​តំបន់​នោះ ព្រមទាំង​បង្ក​គ្រោះថ្នាក់ ដល់​និយោជក កម្មករ និង​និយោជិត​ដែល​មិនមែនជា​កុបករ​ទៀតផង​។
តំណាងនយោជកក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង ស្នើដល់រាជរដ្ឋាភិបាល
និងស្ថាប័នមានសមត្ថកិច្ចចាត់វិធានការជាបន្ទាន់ក្នុងការការពារសន្តិសុខ ក៏ដូចជាទប់ស្កាត់រាល់អំពើហិង្សាដែលល្មើសនិងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ក៏ប៉ុន្តែទោះយ៉ាងណាសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC ប្រកាសទទួលស្គាល់សិទ្ធក្នុងការទាមទារ តែសកម្មភាពទាំងនោះត្រូវតែធ្វើប្រកបដោយសន្តិវិធី និងទៅតាម    នីតិវិធីច្បាប់ជាធរមាន៕

No comments:

Post a Comment