Friday, December 18, 2015

សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួននៅប្រទេសថៃ

យោងតា​មទំព័រហ្វេសប៊ុករ​បស់សម្តេចតេជោ ហ៊ុន សែន ដែលមាន​ឈ្មោះថា Samdech  Hun Sen, Cambodian Prime Minister  ផ្សាយនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា បន្ទាប់ពីបានដឹកនាំប្រតិភូដល់ទីក្រុងបាងកកប្រទេសថៃ សម្តេចតេជោ ហ៊ុន សែន និងប្រតិភូអមដំណើរត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅពីសំណាក់ រាជរដ្ឋាភិបាលថៃ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា និងធ្វើជាសហប្រធានកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចំរុះកម្ពុជា-ថៃលើកទី២ ដើម្បីពិនិត្យបញ្ហានយោបាយ និងសន្តិសុខ សេដ្ឋកិច្ច សង្គមកិច្ច​ វប្បធម៌​ និងអបរំ និងធ្វើជាអធិបតីផងដែរ ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនដូចជា ១-សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចំរុះ

កម្ពុជា-ថៃលើកទី២,-អនុស្សារណៈនៃការយោគយល់គ្នា​ ស្តីពីការអភិវឌ្ឍច្រកទ្វារអន្តរជាតិស្ទឹងបត់-ណងអៀន,-អនុស្សារណៈនៃការយោគយល់​ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យការងារ,-កិច្ចព្រមព្រៀង​ ស្តីពីការប្រើប្រាស់កំលាំងពលករនិង៥-កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាធុរៈកិច្ច​កម្ពុជា-ថៃ និងក្រុមប្រឹក្សាធុរៈកិច្ចថៃ-កម្ពុជា។ ក្នុងឱកាស់នោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ក៏នឹងជួបជាមួយសហគមន៏ធុរៈកិច្ចថៃផងដែរ៕




No comments:

Post a Comment