Friday, December 18, 2015

ប្រធានប្រតិបត្តិខេត្ត សកម្មជនគណបក្សសង្គ្រោះជាតិ ទម្លាយការពិតក្នុងបក្ស ដែលជំរុញឲ្យ សកម្មជនដើរចេញជាបន្តបន្ទាប់

លោក ខឺយ ស៊ីណា អតីតប្រធា​នប្រតិបត្តិខេត្ត និងជាសមាជិកក្រុ​មប្រឹក្សាគណប​ក្សសង្គ្រោះជាតិ ខេត្តបាត់​ដំបង បានទម្លាយ​ឲ្យដឹងថា នៅក្នុងគណបក្ស​សង្គ្រោះជាតិ គឺមានរឿងចំរូ​ងចំរាស់ ជាច្រើន ទាំងការដឹកនាំ​គ្មានរបៀ​បរបប និងគោល​ការណ៍ច្បាស់​លាស់ បក្ខពួក​និយម បង្កើតភាព អយុត្តិធម៌​ក្នុងបក្ស  ការសំរេ​ចចិត្តគ្រប់បែបយ៉ាងតាំ​ងពីថ្នាក់ក្រោមដល់​លើ គឺស្ថិត​នៅលើ តែមេបក្ស និងថ្នាក់លើ​ស្រេកឃ្លាន អំណាចមិនខ្វល់​ពីថ្នាក់ក្រោម។
លោក ខឺយ ស៊ីណា បានលើ​កឡើងថា ការដឹកនាំរបស់លោកប្រ​ធានទាំងពីរ គឺ កឹម សុខា និង សម រង្ស៊ី មិនផ្តល់ផ​លប្រយោជន៍ឲ្យស​កម្មជនតាមបែបលទ្ធិប្រ​ជាធិបតេយ្យ ហើយកា​រដឹកនាំ ធ្វើឡើងតាម​បែបអនាធិបតេយ្យ ធ្វើឡើងដើ​ម្បីតែផលប្រយោ​ជន៍ផ្ទាល់ខ្លួន មិនដើ​ម្បីផល ប្រយោជន៍ដល់ជាតិនោះ​ឡើយ។
អតីតប្រធាន​ប្រតិបត្តិរូបនេះ​បន្តថា ការធ្វើនយោបា​យរបស់ថ្នាក់ដឹក​នាំទាំងពីរ នៃគណ​បក្ស
សង្គ្រោះជាតិ គឺដើម្បីតែចា​ញ់ប៉ុណ្ណោះ ពីព្រោះរយៈពេល​ជាង៥អាណត្តិម​កនេះ អត់មាន​លទ្ធផល ទាល់​តែសោះ។ ប្រជាពលរដ្ឋ​បោះឆ្នោតឲ្យហាក់ដូច​ជាយ​កទៅចាក់ចោលទាំងអស់ ប៉ុន្តែនៅពេល ដែលសំឡេង​ឆ្នោតឡើងខ្លាំងបែរជា​បង្កើតបក្ខពួក ហើយរុញចោ​លអ្នកដែលបានខិតខំតស៊ូ តាំងពីដើមរហូតមក។ លោក​បញ្ជាក់ថា លទ្ធផលដែលគណប​ក្សសង្គ្រោះជាតិទទួលបាន ៥៥អាសនៈនេះ មិនមែនជាការខិត​ខំរបស់ថ្នាក់ជាតិនោះទេ គឺជាការខិតខំរ​បស់ថ្នាក់ក្រោម ដោយប្រើកម្លាំងញើសឈាម ប្រើថវិកា លក់ស្រែចំការដោយខ្លួនឯង មិនដែលទទួលបាន​ថវិកា ពីថ្នាក់លើជួយនោះទេ។
លោកបញ្ជាក់ថា អ្វីដែលលោកនិយាយថាគ​ណបក្សសង្គ្រោះជាតិនឹងបរា​ជ័យនោះ គឺមកដល់ ពេលនេះ គណបក្ស​សង្គ្រោះជាតិនៅមិនទាន់បា​នរៀបចំបញ្ជីសមាសភាពក្រុ​មប្រឹក្សាឃុំ-សង្កាត់ បាននៅឡើ​យទេ ដោយរង់ចាំការសម្រេ​ចពីថ្នាក់លើ ដូច្នេះអ្នកដែ​លបានខិតខំនៅមូល​ដ្ឋាន គេមិនឲ្យតំលៃទេ គេរង់ចាំតែ​ការសម្រេចពីថ្នាក់​លើប៉ុណ្ណោះ ហើយអ្នកដែល​ចង់បានតំណែង ចង់បានបុណ្យស័​ក្តិណាមួយនោះ លុះត្រាតែ​និយាយតាមថ្នាក់ដឹ​កនាំដូចសេក ទើបអា​ចទទួល បានតំណែង ឬគេទុកឲ្យធ្វើកា​រតទៅទៀត ហើយសម្រា​ប់រូបលោកបា​នដឹងច្បាស់អំពីស​កម្មភាព របស់ថ្នាក់ដឹ​កនាំទាំងពីររូប ពីព្រោះលោកគឺ​ជាថ្នាក់ដឹក​នាំប្រចាំខេត្ត។

លោក ខឺយ ស៊ីណា បន្ថែមថា ការដែលលោកចា​កចេញពីគណបក្ស​សង្គ្រោះជាតិ គឺធ្វើតាមឆន្ទៈ ប្រជាពលរដ្ឋ ពីព្រោះនៅពេ​លដែលលោកបានចុះទៅមូ​លដ្ឋាន ប្រជាពល​រដ្ឋបានសម្តែង ក្តីអស់សង្ឃឹម ទៅលើកា​រដឹកនាំរបស់លោកប្រធា​នទាំងពីរ ទោះបីជាលោកខំ​ពន្យល់យ៉ាងណា ក៏​ដោយ ក៏ប្រជាព​លរដ្ឋនៅតែអស់សង្ឃឹ​មដដែល ហើយនៅពេល​ដែលលោ​កចាកចេញនេះ ក៏មានសមាជិ​កប្រមាណ៤៥០នាក់ចេញជា​មួយលោ​កផងដែរ។
តាមលោក ខឺយ ស៊ីណា បានអះអាងថា មកដល់ពេល​នេះមានភាពច្របូកច្របល់យ៉ា​ងខ្លាំង ដោយសារតែ​ការស្រេកឃ្លាន​អំណាច ស្រេកឃ្លា​នបុណ្យស័ក្តិ តួនាទីនៅ​ក្នុងគណប​ក្ស សង្គ្រោះជាតិ ហើយខិត​ខំលាភពណ៌គ្នាមិនខ្វល់​ពីអ្នកខិតខំប្រឹង​ប្រែងនោះឡើ​យ។ ជាមួយ នឹង​ការលើកឡើងខាងលើនេះ លោក ខឺយ ស៊ីណា បានអំពាវនាវទៅ​ដល់សកម្មជនទាំងអស់ ឲ្យឈប់​ជឿសកម្មភាពឃោស​នារបស់មេដឹកនាំគ​ណបក្សសង្គ្រោះជា​តិតទៅទៀត ពី​ព្រោះ គោលនយោ​បាយរបស់គណ​បក្សនេះគ្មានអ្វីច្បា​ស់លាស់នោះ​ទេ ធ្វើនយោ​បាយសម្រាប់​តែចាញ់ ប៉ុណ្ណោះ។
គួរបញ្ជាក់ថា នាថ្មីនេះ លោក ខឺយ ស៊ីណា ព្រមទាំងសកម្មជន​ជាង៤៥០នាក់នៅខេត្ត​បាត់ដំបង បានចា​កចេញពីគណបក្សសង្គ្រោះ​ជាតិទៀតហើយ ដោយ​សារតែភាពអយុត្តិធម៌​ បក្ខពួកនិយម អំណាច​និយម របស់មេដឹក​នាំគណបក្សនេះ៕

អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment